​ខេត្ត​មណ្ឌល​គី​រី​ត្រជាក់​ចុះ​ដល់​១៣​អង្សា​សេ​-​ចាប់ពី​ថ្ងៃទី​១០​សីតុណ្ហភាព​ចាប់​ងើបឡើង​វិញ

499
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​អប្បបរមា​ដែល​បាន​ចុះ​ដល់​រង្វង់​១៣​អង្សា​សេ​នៅ​ខេត្ត​មណ្ឌល​គី​រី​និង​ខេត្តព្រះវិហារ​នឹង​ចាប់​ផ្តើ​ប​ងើប​ឡើងវិញ​បន្តិច​ម្តងៗ​ចាប់ពី​ថ្ងៃទី​១០​ខែធ្នូ​រហូតដល់​ចុងខែ​ដដែល​នេះ​ទើប​ចុះ​ត្រ​ជាថ្មី​លើក​ទី​២​ម្តងទៀត​។​

លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​ថា​សីតុណ្ហភាព​អប្បបរមា​នៅ​ខេត្ត​មណ្ឌល​គី​រី​និង​ខេត្តព្រះវិហារ​(​ប្រាសាទព្រះវិហារ​)​នៅថ្ងៃនេះ​ចុះ​ដល់​រង្វង់​១៣​អង្សា​សេ​ខេត្ត​ក្រៅពីនេះ​ក៏​ចុះ​ដែរ​។​

តែ​មិន​ចុះ​ទាប​ដូចជា​ខេត្ត​មណ្ឌល​គី​រី​និង​ព្រះវិហារ​ទេ​។​ខេត្ត​ប៉ៃលិន​សីតុណ្ហភាព​អប្បបរមា​បាន​ចុះ​ដល់​រង្វង់​១៦​អង្សា​សេ​ខេត្តក្រចេះ​១៧.៥​អង្សា​សេ​ខេត្តកំពង់ធំ​១៧.៥​អង្សា​សេ​ខេត្តពោធិសាត់​១៧​អង្សា​សេ​ខេត្តបាត់ដំបង​១៦​អង្សា​សេ​ខេត្ត​រតនគីរី​១៧​អង្សា​សេ និង ខេត្ត​ឧ្តរ​មានជ័យ ១៥.៥​អង្សា​សេ​។​

​លោក​ចាន់ យុ​ត្ថា​បាន​បញ្ជាក់ថា ចាប់ផ្តើម​ពីថ្ងៃ​ទី​១០​ខែធ្នូ​ទៅ សីតុណ្ហភាព ចា ប់ ផ្តើម​ងើបឡើង​វិញ តែ​ងើប​តែ​ពី​ត្រឹម​ខេត្តកំពង់ធំ​ចុះក្រោម​(​ត្បូង​)​។​ឯ​តំបន់​ខ្ពង់រាប​គឺ​នៅ​បន្ត​ត្រជាក់​ដដែល​រយៈពេល​៤​ទៅ​៥​ថ្ងៃ​ទៀត​។​ចាប់ពី​ខេត្តកំពង់ធំ​ចុះក្រោម​ចាប់ផ្តើម​ងើបឡើង​វិញ​ដោយ​ក្នុង​មួយថ្ងៃ​រង្វង់​មួយ​អង្សា​សេម​កនៅ​រង្វង់ ២៣ ទៅ​២៤​អង្សា​សេ​។​

​អ្នកនាំពាក្យ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​នៅ​ខាងលើ​ខេត្តកំពង់ធំ​សីតុណ្ហភាព​អាច​នៅក្នុង​រង្វង់​១៧​អង្សា​សេ​៤​ទៅ​៥​ថ្ងៃ​ហើយ​បានចាប់ផ្តើម​ងើបឡើង​វិញ​ទាំងអស់​។​ពេល​ឡើងដល់​២៣​ទៅ​២៤​អង្សា​សេ​ហើយ​នៅ ទ្រឹង​និង​ចុះ​ត្រ​ជា ក់ ជាថ្មី​លើក​ទី​២ អាច​នៅ​ចុងខែ​ធ្នូ​៕S/​