សត្វ​ស្លាប​ជាង​៦០០​ប្រភេទ​បាន​កត់​ត្រាទុក​មាននៅ​កម្ពុជា​

436
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញៈ​មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ ក្រោម​ប្រធានបទ «​អភិរក្ស​សត្វ​ស្លាប និង​ធម្មជាតិ​សម្រាប់​យើងទាំងអស់គ្នា​»​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

លោក ស្រ៊ុន​ដា​រិ​ទ្ធិ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​មហោស្រព​សត្វ​ស្លាប និង​ធម្មជាតិ​នាពេលនោះ​ថា​បើក​មហោស្រព​នេះ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​សត្វ​ស្លាប​កម្រ​ដល់​សាធារណជន បង្កើត​ការយល់ដឹង​អំពី​ការងារ​អភិរក្ស​សត្វ​ស្លាប ជាពិសេស​លើកទឹកចិត្ត​ដល់​យុវជន សិស្ស​និស្សិត អោយ​ចូលរួម​ស្រលាញ់ និង​អភិរក្ស​ជីវៈចម្រុះ និង​ធម្មជាតិ​។​

​លោក​បាន​បញ្ជាក់ដែរថា​ប្រទេស​កម្ពុ​ជាមាន​វត្តមាន​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​ដូចជា​៖​ត្រ​យ៉ង​យក្ស​,​ត្រ​យ៉ង​ចំ​កំ​កស​,​ខ្សឹប​,​ចាបព្រៃ​វែង​,​ត្មាតភ្លើង​,​ត្មាត​ត្នោត​,​និង​ត្មាត​ប្រផេះ​ជាដើម​។​សត្វ​ស្លាប​ប្រមាណ​ជាង​៦០០​ប្រភេទ​ត្រូវបាន​កត់ត្រា​ទុក​ក្នុងប្រទេស​កម្ពុជា​។​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​ក្រសួងបរិស្ថាន​ជា​សេនាធិការ​បានដាក់​តំបន់​ដែលជា​ទីជម្រក​សត្វ​ស្លាប​សំខាន់ៗ ទៅជា​តំបន់ការពារធម្មជាតិ​។

ក្នុង​គោលបំណង​ការពារ​ជម្រក​សត្វ​ស្លាប​ទាំងនោះ​ឱ្យបាន​គង់វង្ស​ក៏មាន​អង្គការ​ជាតិ​-​អន្តរជាតិ​ខាង​អភិរក្ស​សត្វ​ស្លាប​និង​ធនធានធម្មជាតិ​ជាច្រើន​បាន​ជួយ​វិនិយោគ​ទៅលើ​ការថែរក្សា​ការពារ​ដល់​ភោគផល​ធម្មជាតិ​និង​ប្រភេទ​សត្វ​ស្លាប​ទាំងនោះ​ឱ្យបាន​គង់វង្ស​និង​កុំឱ្យ​ផុត​ពូជ​នៅ​កម្ពុជា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម