កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អាទិត្យ ទី ០៨ ខែ ធ្នូ ឆ្នាំ ២០១៩

355
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(21:00) Aston Villa vs Leicester
(21:00) Newcastle vs Southampton
(21:00) Norwich vs Sheffield Utd
(23:30) Brighton vs Wolverhampton
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Aston Villa vs Leicester

ក្លិប​Leicester City បានបង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ជាថ្មីទៀត នៅពេល​ពួកគេ​យកឈ្នះ​ក្រុម Watford កាលពី​យប់​ថ្ងៃ​ពុធ​។ ក្រុម​នេះ​ឈាន​ជើង​ចូលរួម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ឈរ នៅ​លេខ​រៀង​ទី​២ ហើយ​នៅពេលនេះ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម Aston Villa ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៥​នៅលើ​តារាង​។​
​ ​
​ក្រុម Leicester បាន​យកឈ្នះ​ក្រុម Waford ២-០ ដែល​ធ្វើ​ឲ្យ​ស្ថិតិ​ឈ្នះ​កើន​ដល់​៧​ប្រកួត​ជាប់​គ្នា​។ ៦​ប្រកួត​ក្នុងចំណោម​នោះ ពួកគេ​អាច​រកបាន​២​គ្រាប់​ក្នុង​ប្រកួត​នីមួយៗ ហើយ​មួយ​ប្រកួត​ទៀត ពួកគេ​អាច​យកឈ្នះ​ក្រុម Southampton ៩-០ ។​
​ ​
​ជាថ្មី​ម្តងទៀត ខ្សែប្រយុទ្ធ ជែ​មី វ៉ា​ឌី (Jamie Vardy) កំពុង​ឡើង​ជើង​ខ្លាំង ហើយ​គ្រាប់​បាល់​របស់ កីឡាករ​រូបនេះ​កាលពី​ថ្ងៃ​ពុធ​បានធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​កើន​ដល់​១៤​គ្រាប់​នៅ​រដូវ​កាល​នេះ​។ ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ក្រុម Leicester ពិតជា​គួរ​ឲ្យ​ចាប់ អារម្មណ៍​មែនទែន ដោយ​អាចជួយ ក្រុម​នេះ ឈ្នះ​៣​ប្រកួត​ជាប់​គ្នា និង​រកបាន​១៣​គ្រាប់​។ មានតែ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង Liverpool ប៉ុណ្ណោះ​ដែល​បាន​យកឈ្នះ​ពួកគេ​ក្នុង​ដំណើរ​ប្រកួត​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​នេះ​។​
​ ​
ក្រុម Aston Villa ចាញ់​ក្រុម​ឆេ​ល​ស៊ី​កាលពី​យប់​ថ្ងៃ​ពុធ ហើយ​ប្រហែលជា​មិន​ចង់​ជួប​រឿង​សោក សៅ​ដូច​ក្រុម Southampton នោះទេ​។ នៅពេលនេះ ក្រុម Aston មាន​ត្រឹម​១​ពិន្ទុ​លើ​តំបន់​កាន់ ចេញ ដោយ​រកបាន​១៥​ពិន្ទុ​ឆ្លងកាត់​១៥​ប្រកួត​ក្នុង​លី​ក​។​
​ ​
​ក្រុម Aston បាន​របូត​២៤​គ្រាប់​រួចហើយ​នៅ​រដូវ​កាល​នេះ ហើយ​មានតែ​ក្រុម​បាត​តារាង​ទាំង​បួន ប៉ុណ្ណោះ ដែល​របូត​គ្រាប់​បាល់​ច្រើនជាង​ពួកគេ​។ ៥​ប្រកួត​ចុងក្រោយ​ក្នុង​លី​ក ក្រុម Aston រកបាន​ជ័យជម្នះ​ត្រឹម​១​ប្រកួត គឺ​ឈ្នះ​ក្រុម Newcastle United ។​
​ ​
ការរក្សាបាន​ឃ្លី​ន​ស៊ីត​គឺជា​រឿង​កម្រ​សម្រាប់​ក្រុម Aston Villa ហើយ​ពួកគេ​ទើបនឹង​រក្សាបាន​ឃ្លី​ន ស៊ីត​លើក​ទី​៣​នៅ​រដូវ​កាល​នេះ ក្នុង​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ ពីរ​ប្រកួត​ក្នុង​បី​ប្រកួត​ចុងក្រោយ ក្នុង​លី​ក ពួកគេ​បាន​យកឈ្នះ​ក្រុម Brighton និង​ក្រុម Newcastle ហើយ​ក្រុម​ទាំងពីរ​នេះ​ក៏ ប្រកួត​ចាញ់​ក្រុម Leicester City ផងដែរ​។ ចាំ​មើលថា តើ​ក្រុម​ណា​ធ្វើបាន​ល្អ​នៅ​រាត្រី​ថ្ងៃ អាទិត្យ​នេះ​។​
ទស្សន​: Aston Villa 1-3 Leicester
•​ ​ក្របខ័ណ្ឌ La Liga រដូវ​កាល​២០១៩ / ២០២០
(18:00) Eibar vs Getafe
(20:00) Betis vs Ath.Bilbao
(22:00) Valladolid vs Real Sociedad
(00:30) Leganes vs Celta Vigo
(03:00) Osasuna vs Sevilla
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Betis vs Ath.Bilbao

ក្រុម Athletic Bilbao ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​ក្របខណ្ឌ La Liga ប៉ុន្តែ​លទ្ធផល​នេះ កើតចេញ​ដោយសារតែ​ទម្រង់​លេង​ល្អ​ក្នុង​ទឹកដី​។ ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ពួកគេ​មិនសូវ​ល្អ ប៉ុន្មាន​ទេ ហើយ​ពួកគេ​ប្រហែលជា​មានការ​លំបាក​ក្នុងការ​យក ឈ្នះ​ក្រុម Real Betis ដែល​ឈរ នៅ​លេខ​រៀង​ទី​១២​។​
​ ​
ស្ថិតិ​ក្នុង​ទឹកដី​ល្អ​បំផុត​នៅ​ក្របខ័ណ្ឌ La Lia មិនមែន​របស់​ក្រុម Barcelona ឬ​ក្រុម Real Madrid នោះទេ ប៉ុន្តែ​ជា​ស្ថិតិ​របស់​ក្រុម Athletic Bilbao ។​
​ ​
ក្រុម Athletic Bilbao បាន​យកឈ្នះ​៦​ប្រកួត​ក្នុងចំណោម​៨​ប្រកួត ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ស្ថិតិ​ក្រៅ​ទឹកដី របស់​ពួកគេ​មិនសូវ​ល្អ​ទេ​។ ក្រុម Bilbao ទើបនឹង​ឈ្នះ​១​ប្រកួត​ក្នុង ចំណោម​៧​ប្រកួត​នៅក្រៅ ទឹកដី​សម្រាប់​ការប្រកួត​ក្នុង​លី​ក ដោយ​ស្មើ​៤​និង​ចាញ់​២​ប្រកួត​។​
​ ​
ក្រុម Bilbao ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង ហើយ​មាន​គម្លាត​៥​ពិន្ទុ​ពី​ក្រុម​នាំមុខ Barcelona ។ ជ័យជម្នះ​ក្រៅ​ទឹកដី​តែមួយគត់​របស់​ពួកគេ​គឺ​ឈ្នះ​ក្រុម Osasuna ថ្មីៗ​នេះ​ប៉ុន្តែ​ពួកគេ​ទើបនឹង ឈ្នះ​២​ប្រកួត​ក្នុងចំណោម​១២​ប្រកួត​ចុងក្រោយ​។ ការរកបាន​គ្រាប់​បាល់​គឺជា​បញ្ហា​មួយ​ផងដែរ ដោយ​ពួកគេ​មិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​៣​ប្រកួត​ចុងក្រោយ​ក្នុងចំណោម​បួន​ប្រកួត​ចុងក្រោយ​ក្រៅ​ទឹកដី​។​
​ ​
ក្រុម Real Betis មាន​គម្លាត​៧​ពិន្ទុ​ពី​គូប្រកួត​របស់ខ្លួន ហើយ​មាន​៦​ពិន្ទុ​នៅលើ​តំបន់​កាត់ចេញ​។ ក្រុម​នេះ​ក៏មាន​ស្ថិតិ​មិនល្អ​ផងដែរ សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី ដោយ​រកបាន​ជ័យជម្នះ​ត្រឹម​៥ ប្រកួត​ប៉ុណ្ណោះ ក្នុងចំណោម​៧​ប្រកួត​។​
​ ​
ទម្រង់​លេង​ក្នុង​ទឹកដី​ល្អ​គួរសម ដោយ​រកបាន​ជ័យជម្នះ​៤​ប្រកួត ស្មើ​២​ប្រកួត​និង​ចាញ់​២​ប្រកួត​។ ក្រុម Betis ធ្វើ​មិនសូវ​បានល្អ​ទេ​កាលពី​ដំណាច់​ខែកញ្ញា និង​ដើមខែ​តុលា ប៉ុន្តែ​ចាប់តាំងពី​ពេល នោះមក ពួកគេ​ទើប​ចាញ់​១​ប្រកួត​ក្នុងចំណោម​៥​ប្រកួត​ចុង ក្រោយ​ក្នុង​លី​ក​។​
​ ​
២​ប្រកួត​ចុងក្រោយ ពួកគេ​បាន​យកឈ្នះ​ក្រុម Valencia និង Mallorca ។ ចាំ​មើលថា តើ​ក្រុម​ណា មួយ​មានសំណាង​រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃអាទិត្យ​នេះ​៕
​ទស្សន​: Betis 2-3 Ath.Bilbao
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(18:30) Lecce vs Genoa
(21:00) Sassuolo vs Cagliari
(21:00) Spal vs Brescia
(21:00) Torino vs Fiorentina
(00:00) Sampdoria vs Parma
(02:45) Bologna vs AC Milan
•​ ​ក្របខ័ណ្ឌ Ligue 1 រដូវ​កាល ២០១៩/២០២០
(21:00) Reims vs Saint Etienne
(23:00) Nantes vs Dijon
(03:00) Marseille vs Bordeaux
•​ ​ក្របខ័ណ្ឌ​អា​ល្លឹ​ម៉​ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) Union Berlin vs Koln
(00:00) Werder Bremen vs Paderborn 07

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ