​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ពីបទ​រំលោភ​សេព​សន្ធ​វៈ​បានសម្រេច​២​លើក​

277
ចែករម្លែក

ដោយ​វណ្ណៈ​/​ព្រះសីហនុៈ​មាន ករណី ចាប់ រំលោភ​បាន សម្រេច រហូត ២​លើក និង​ធ្វើ​ទារុណកម្ម លើ ក្មេងស្រី​រងគ្រោះ​ជា​អ​និតិ​ជន​ម្នាក់​ដោយបាន​គំរាម​សម្លាប់​។​ករណីនេះ​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩ ស្ថិតនៅ ចំណុច អូរ​២ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ។​ដោយ ជនសង្ស័យ ឈ្មោះ សុខ ភ​ត្រា មុខរបរ លក់ដូរ រស់នៅ ផ្ទះកើតហេតុ ខាងលើ ។ ចំណែក ក្មេងស្រី (​ជនរងគ្រោះ​) ឈ្មោះ ច​.​ស​.​ន​អាយុ​១៦​ឆ្នាំ​ស្រុកកំណើត​ខេត្តបាត់ដំបង​មក​នៅ​ក្រុងព្រះសីហនុ ធ្វើការ ងារ​កាស៊ីណូ ។​

​បើតាម ក្មេងស្រី រងគ្រោះ បាន រៀបរប ថា នាង​បាន ស្គាល់ ឈ្មោះ សុខ ភ​ត្រា (​ជនសង្ស័យ ) តាមរយៈ ម្ដាយ របស់គេ លក់ដូរ ហើយ ខ្លួន បាន​ទៅ​ទិញ របស់របរ នៅ​ទីនោះ​។ ស្រាប់តែ ត្រូវ ជនសង្ស័យ ឈ្មោះ សុខ ភ​ត្រា នេះ ចាប់ អូស​ដៃ ចូលក្នុង ផ្ទះ​ហើយ រំលោភ បាន សម្រេច ចំនួន ២​លើក កាលពី​ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ដោយ បាន គំរាមកំហែង នាង មិន​ឲ្យ​បែក​រឿង​នេះឡើយ​។

​រហូត មកដល់ យប់​ថ្ងៃ ទី ៦ ធ្នូ ស្រាប់តែ ឈ្មោះ សុខ ភ​ត្រា នេះ មក គំរាម ឲ្យ​នាង​ឡើង ជិះ​ម៉ូ តូ យកទៅ​ផ្ទះ​គេ ម្ដងទៀត នៅ ពេល នោះ ខ្លួន ក៏មាន​បំណង​រត់ចេញ​។ ប៉ុន្តែ ត្រូវ បាន ជនសង្ស័យ ចាប់​អូស​ចូល ក្នុង ផ្ទះ ទាញ កាំបិត មក គំរាម​សម្លាប់ និង បាន កាត់​ខោអាវ លើ ខ្លួន របស់​នាង អស់ រួច វាយ នាង​ឲ្យ​រង របួស ពេញ​ខ្លួន ។​ក្មេងស្រី​ជា​ជនរងគ្រោះ​បន្តថា នាង​ក៏បាន ស្រែកហៅ ឲ្យ គេ​ជួយ​។ ប៉ុន្តែ នៅ​ទីនោះ មានតែ ម្ដាយ របស់ ឈ្មោះ សុខ ភ​ត្រា នេះ មិនបាន​ជួយ ទេ ផ្ទុយទៅវិញ គាត់​ថែមទាំង ទាញ​ទ្វា​បិត មិនឱ្យ​នាង រត់ចេញ ទៀតផង ។

​នាង បាន បញ្ជាក់ ថា នៅ យប់ កើតហេតុ មិន ទាន់ បាន​រំលោភ ទេ ប៉ុន្តែ បាន វាយ នាង​បណ្ដាល​ឲ្យ រងរបួស​និង​គំរាម​សម្លាប់​។​ពេលនោះ​ត្រូវបាន​មិត្តភក្ដិ​របស់​នាង​ជួយ​ប្ដឹង​សមត្ថកិច្ច​ក្រោយមក​សមត្ថកិច្ច បាន ចុះ ឃាត់ ខ្លួន ឈ្មោះ ភ​ត្រា នោះ​តែម្ដង ។​

​ចំណែកឯ​ម្ដាយ​របស់​ជនរងគ្រោះ​បាន​រៀបរាប់ថា​នៅពេលដែល​ឮថា​កូនស្រី​របស់គាត់​ត្រូវបាន​គេ​វាយ​និង​រំលោភ គាត់ មាន ការ ភិតភ័យ ខ្លាំង ណាស់​និង​បាន​មកជួប​កូនស្រី​ឃើញ​មាន​ស្នាមរបួស​ពេញ​ខ្លួន ហើយ​មុខ ហើម គាត់ បាន នាំ​កូន ទៅ មន្ទីរពេទ្យបង្អែក ខេត្ត ព្រះសីហនុ​។

​គាត់ បាន សំណូមពរ ទៅដល់ សមត្ថកិច្ច ឱ្យជួយ រក យុត្តិធម៌ ជូន កូន ស្រី គាត់ ផង កូនស្រី គាត់ ទើបតែ អាយុ ១៦​ឆ្នាំ​ទេ ។​ពាក់ព័ន្ធ និង បញ្ហា នេះ លោក ភុល​ភស្ដា​អធិការនគរបាល​ក្រុងព្រះសីហនុ បានឱ្យដឹង​តាម ទូរស័ព្ទ ថា លោក បាន​ចុះ ទៅ ឃាត់ ខ្លួន បាន ជនសង្ស័យ ម្នាក់​មែន ។ ប៉ុន្តែ លោក មិន បាន ទទួល ពាក្យបណ្ដឹង ថា មាន ករណី ចាប់ រំលោភ នោះទេ គឺ​លោក បានទទួល តែ ពាក្យ បណ្ដឹង ថា (​ជា ករណី ប្រើ​អំពើ ហិង្សា ) តែប៉ុណ្ណោះ ។​

(​បើ​យោងតាម​មាត្រា​ច្បាប់​ស្ដីពី​បទល្មើស​រំលោភ​សេពសន្ថវៈ​)*​មាត្រា​២៤០៖​បទ​រំលោភ​សេពសន្ថវៈ​ត្រូវ​ផ្តន្ទាទោស ដាក់ពន្ធនាគារ​ពី ៧ (​ប្រាំពីរ​) ឆ្នាំ ទៅ ១៥ (​ដប់​ប្រាំ​)​ឆ្នាំ​កាលបើ​អំពើ​នេះ​ប្រព្រឹត្តឡើង​ដោយ​៖ (១៖ ប្រើប្រាស់​អាវុធ ឬ​គំរាមកំហែង​ថា​នឹង​ប្រើប្រាស់​អាវុធ​)​។​(២៖ បុគ្គល​ច្រើន​រូប​ក្នុងនាម​ជា​ចារី សហចារី អ្នកផ្ដើមគំនិត ឬ​អ្នកសមគំនិត​)​។​

*​មាត្រា ២៤៣៖ បទល្មើស​រំលោភ​សេពសន្ថវៈ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០ (​ដប់​) ឆ្នាំ ទៅ ៣០ (​សាមសិប​) ឆ្នាំ កាលបើ​អំពើ​នេះ​ប្រព្រឹត្តឡើង​មុនពេល ក្នុងពេល​ឬ​ក្រោយពេល​ប្រព្រឹត្ត​អំពើ​ទារុណកម្ម លើ​ជនរងគ្រោះ​ឃោ​ឃៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម