​អ្នក​ថ្មើរជើង​២​នាក់​ត្រូវ​ម៉ូតូ​បុក​ពេល​ដើរ​ឆ្លងកាត់​ផ្លូវ​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​

280
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​អ្នក​ថ្មើរជើង​២​នាក់​ដែល​ដើរ​ឆ្លងកាត់​ផ្លូវ​បណ្ដាលឱ្យ​ម៉ូតូ​ដួល​រងរបួស​ធ្ងន់​ម្នាក់​ស្លាប់​ម្នាក់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៨​យប់​ថ្ងៃទី​៧ ខែ ធ្នូ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវ បេ​តង់​ប្រឡាយ ត្រង់ចំណុច​ក្រុមទី​៧ ភូមិ​ឡក​បោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក​ហ៊ាង​ថា​រ៉េត​អធិការនគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរ​បង្ក​ឱ្យ​របួសធ្ងន់​២​នាក់​កើតឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខៀវ​គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ​ចិន​សៅ​ប៊ុន​ហាក់​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ឡ​ទឹកត្រី​សង្កាត់​កំពង់ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​កំពង់ឆ្នាំង​មុខរបរ​ជាង​ម៉ូតូ (​មាន​មួក​សុ​វត្តិភាព រងរបួស​ធ្ងន់ ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​។​

​ចំណែក​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ គឹម ដឹ​ម ភេទ​ប្រុស​អាយុ​៦៥​ឆ្នាំ​(​ថ្មើ​ជើង​)​មាន​ទីលំនៅ​ភូមិ​ពោ​ពារ ឃុំ​ស្វាយ​ធំ​ស្រុក​ស្វាយជ្រុំ​ខេត្តស្វាយរៀង​បាន​ស្លាប់​ពេលដែល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។​ចំពោះមុខ​សមត្ថកិច្ច​បាន​យក​ម៉ូតូ​មក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយប៉ាក​ដើម្បី​ចាត់ការ​តាម​នី​វិធី​៕S/​