​សាលាឧទ្ធរណ៍​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​មេធាវី​កឹម​សុខា​នៅ​ថ្ងៃទី​៩​ធ្នូ​

676
ចែករម្លែក

ដោយ​:​មុនី​រ័ត្ន​/​ភ្នំពេញៈ​សាលាឧទ្ធរណ៍​បានចេញ​លិខិតអញ្ជើញ​មេធាវី​ការពារ​លោក​កឹម​សុខា​អ​តី​តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ពិភាក្សា​ដេញដោល​នៅ​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​លើ​បណ្តឹងឧទ្ធរណ៍​ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ប្តឹង​ឧទ្ធរណ៍​លើ​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ “​គ​” ដ​ដ ចុះ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

ដែល​ត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​កន្លែង​ផ្សេងទៀត កាលពី​ធំ​ឡុង​ឆ្នាំ​១៩៩៣​ដ​លើ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​។​នេះ​បើ​យោងតាម​លិខិតអញ្ជើញ​ចុះ​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩ ដោយ​ក្រឡាបញ្ជី សក ស័ក្តិសម ។​

​ក្រុមប្រឹក្សា​ជំនុំជម្រះ​មាន​សមាសភាព​ដូចខាងក្រោម​: ១. លោក​ឃុន លាង​ម៉េង ប្រធាន​ក្រុមប្រឹក្សា​២.​លោក​សួស​សំអាត​ចៅក្រម​ប្រឹក្សា​៣.​លោក​យូ​ប៊ុន​ណា​ចៅក្រម​ប្រឹក្សា​ក្រឡាបញ្ជី​សវនាការ​លោក​សម​ស័​ក្ត​សម​។​សហ​មេធាវី​ការពារ​សិទ្ធិ​ជូន​លិ​ក​កឹម​សុខា​កាលពី​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​បានដាក់​ពាក្យបណ្តឹង​ប្តឹង​ឧទ្ធរណ៍​នឹង​ដីកា​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ​៦៤០០”​គ​”​ដ​ដ​ចុះ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​សហ​មេធាវី​ការពារ​សិទ្ធិ​ជូន​លោក​កឹម សុខា​បាន​ជម្រាប​លោក​ប្រធាន សាលាដំបូង​រាជធានី​ភ្នំពេញ​ថា កូនក្តី​ខ្លួន​កើតទុក្ខ​មិន​សុខចិត្ត​នឹង​ដីកា​( ដំណោះស្រាយ​) បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ “​គ​”​ដ​.​ដ​. ចុះ​ថ្ងៃទី​០២/១២/១៩​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​បានឱ្យ​សហ​មេធាវី​ប្តឹង​ឧទ្ធរណ៍​នឹង​ដីការ​នេះ​។​

ការ​នេះ​ដោយសារតែ​ចៅក្រម​ស៊ើបសួរ​បាន​រក្សាទុក​ជន​ត្រូវ​ចោទ​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​ម្យ៉ាងទៀត​ចៅក្រម​ស៊ើបសួរ​មិនបាន​ធ្វើការ​សម្រេច​ទៅលើ​ពាក្យស្នើសុំ​របស់​សហ​មេធា​វី​ចុះ​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​មិនបាន​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ពេញលេញ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ឆ្លើយតប​ទៅនឹង​នីតិវិធី​ច្បាប់​ជា​ធរមាន​ដែល​បាន​បញ្ញត្តិ​ថា​ចៅក្រម​ស៊ើបសួរ​មាន​កាតព្វកិច្ច​ស៊ើប​ទាំង​ដោះ​បន្ទុក និង​ដាក់បន្ទុក ដូចដែល​សហ​មេធាវី​បានលើកឡើង​ក្នុង​ពាក្យសុំ​កន្លងមក មុននឹង​ចេញ​ដីកា​ដំណោះស្រាយ​បញ្ជូនទៅ​ជំនុំជម្រះ​។​

​សូមជម្រាបថា​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​សំណុំរឿង​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស បញ្ជូនទៅ​ជំនុំជម្រះ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​០៥​ខែកញ្ញា​ឆ្នាំ​២០១៧​សាលាដំបូង​រាជធានី​ភ្នំពេញ​បានទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែលមាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវបាន​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​អ្នកនាំពាក្យ​បាន​បញ្ជាក់ថា​ក្រោយពី​បាន​ស្រាវជ្រាវ​និង​ស៊ើបសួរ​ចប់សព្វគ្រប់​ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា​មាន​ភស្តុតាង​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​កឹម​សុខា​ពីបទ​ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​ចៅក្រម​ស៊ើបសួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ​ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​។​

​លោក​គី​ឫទ្ធី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បានចេញ​លិខិត​ជូនដំណឹង​ស្តីពី​ការបិទ​ការ​ស៊ើបសួរ​លើ​សំណុំរឿង​លោក​កឹម​សុខា​ដែល​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣​ដល់​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​និង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​បានសម្រេច​បិទ​ការ​ស៊ើបសួរ​ចាប់ពីពេលនេះ​តទៅ​។​ការសម្រេច​បិទ​ការ​ស៊ើបសួរ​ល​សំណុំរឿង​លោក​កឹម​សុខា​គឺ​បន្ទាប់ពី​ដំណើរការ​នីតិវិធី​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​។​នៅក្នុង​សំណុំ​រឿងនេះ​លោក​កឹម​សុខា​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៧​។​ការចាប់ខ្លួន​លោក​កឹម​សុខា​ធ្វើឡើង​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​មួយ​ដែល​លោក កឹម សុខា បាន​និយាយ​សារភាព​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៣ នៅ​ប្រទេស​អូស្ត្រាលី​ថា​ខ្លួន​បានធ្វើ​តាម​បញ្ជា​របស់​សហរដ្ឋអាមេរិក​ក្នុងការ​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​យក​គំរូ​ទៅនឹង​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​សើ​ប៊ី​ដែរ​។​

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​តុលាការ​បានសម្រេច​ដាក់​លោក​កឹម​សុខា​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល​តែ​បាន​កែប្រែ​លក្ខខណ្ឌ​មួយចំនួន​។​ក្នុងនោះ​រួមមាន​លក្ខខណ្ឌ​នៃ​ការធ្វើដំណើរ​របស់លោក​ផងដែរ​គឺ​លោក​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ការសម្រេច​នេះ​ដោយ​ផ្អែកលើ​ស្ថានភាព​សុខភាព​និង​កិច្ចសហការ​ល្អ​របស់លោក​កឹម​សុខា​ជាមួយ​សមត្ថកិច្ច​នាពេល​កន្លងមក​។​ប៉ុន្តែ​លោក​ត្រូវ​ហាមឃាត់​មិនឱ្យ​ចេញទៅ​បរទេស​មិនឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​និង​ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕S/

​រូប​ថ​តៈ​លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (​រូប​ថ​តៈ​ឯកសារ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម