​បើក​ម៉ូតូ​ចេញពីផ្ទះ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​នៅ​ស្រុក​រមាសហែក​

393
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​ខណៈដែល​ជនរ​រងគ្រោះ​បាន​បើក​ម៉ូតូ​ចេញពីផ្ទះ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​រងរបួស​ធ្ងន់​តែម្តង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ផ្លូវ​ខេត្ត​លេខ​៣១៥​ត្រង់ចំណុច​ភូមិ​កំ​រ៉ែ​ង​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មាន ឈ្មោះ ប៉ែន សីហា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​នៅ​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​ជា​អ្នកបើករថយន្ត​ម៉ាក​តូយ៉ូតា​ស៊ីណា​ដឹក​មនុស្ស​ម្នាក់​ឈ្មោះ​យឹម​សា​រ័ត្ន​ភេទ​ស្រី​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​កំ​រ៉ែ​ង​ឃុំ​អណ្ដូង​ត្របែក​ស្រុក​រមាសហែក​។​

​ប្រភព​ដែល​បាន​បន្តថាៈ​ចំណែក​បុរសរងគ្រោះ​មានឈ្មោះ​ខឹម​សុផាត​ភេទ​ប្រុស​អាយុ​៥៣​នៅ​រស់នៅ​ភូមិ​ទួល​ច្រេស​ឃុំ​អណ្ដូង​ត្របែក​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​២០១៣​។​សមត្ថកិច្ច​បាន​បន្ថែម​ទៀតថាៈ​ករណីនេះ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​មនុស្ស​ម្នាក់​ឈ្មោះ​ខឹម​សុផាត​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តព្រៃវែង​។​មូលហេតុ​ឈ្មោះ​ខឹម​សុផាត​បើក​ម៉ូតូ​ចេញពីផ្ទះ​ឆ្លងផ្លូវ​អត្ថិភាព​ខ្វះ​ការប្រុងប្រយ័ត្ន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម