គណៈ​កម្ម​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​កោតសរសើរ​ចំពោះ​បច្ចេកទេស​ធ្វើ​ផ្លូវ​កង់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

422
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​គណៈ​កម្ម​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​ឬ​ហៅថា​អាដហុក​បាន​ចុះទៅពិនិត្យ​នៅ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​កង់​ក្នុង​រមណីយដ្ឋាន​អង្គរ នា​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៩ ក្រុម​អ្នកជំនាញការ​ចំពោះ ក្នុង​ការចុះពិនិត្យ​នោះ​ក្រុម​អ្នកជំនាញការ​បាន​កោត​សរសើរ​ចំពោះ​បច្ចេកទេស​និង​ការរៀបចំ​ផ្លូវ​កង់​នេះ ដែលមាន​ការគិតគូរ​ខ្ពស់​ពី​បញ្ហា​បរិស្ថាន​។​

​លោក​យិ​ត​ចាន់​ដារ​ដ្ឋ​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បាន​អមដំណើរ​ក្នុង​ការចុះពិនិត្យ​ការដ្ឋាន បានឱ្យដឹងថា ក្រុម​អ្នកជំនាញការ​អាដហុក​របស់​គណៈកម្មាធិការ​អន្ដរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​កោតសរសើរ​ជាខ្លាំង​ទៅនឹង​បច្ចេកទេស​ធ្វើ​ផ្លូវ​កង់​នេះ​ដោយសារ​ក្រុម​អ្នកជំនាញការ​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​បានគិត​គូរ​ច្បាស់​ពី​កា​រលើ​តម្លៃ​បរិស្ថាន តម្លៃ​វប្បធម៌ ក៏ដូចជា​តម្លៃ​បេតិកភណ្ឌ​បែប​ជនបទ ពិសេស​ការដ្ឋាន​នេះ​សង់​ជា​ប្រភេទ​សំណង់​ផ្លូវ​ស្រាល​មិន​ប៉ះពាល់​ដល់​ស្រទាប់ដី​និង​មាន​ភាពបត់បែន​ទៅតាម​ដើមឈើ​តូចធំ​ជាច្រើន​។​

​លោក​បាន​បន្តថា ផ្លូវ​កង់​នេះ​មាន​ទទឹង​២​ម៉ែត្រ​បណ្ដោយ​២៣​គីឡូម៉ែត្រ​ចេញពី​កន្លែង​ឆែក​សំបុត្រ​ចាស់ កាត់​ក្រោយ​អង្គរវត្ត​បន្តទៅ​ប្រាសាទក្រវ៉ាន់​កាត់​ខាងត្បូង​ប្រាសាទបន្ទាយក្ដី​បត់​ទៅ​ខាងជើង​ប្រាសាទតាព្រហ្ម​ឆ្ពោះទៅ​ស្ពាន​ប្រាសាទតាកែវ​។​ចំណែក​តំបន់​ផ្លូវ​វង់​ធំ​គឺ​ចេញដំណើរ​ពី​ស្រះស្រង់​រហូតដល់​ខ្លោងទ្វារ​ដី​ឆ្នាំង​។​

លោក​បាន​បន្តទៀតថា​អាជ្ញាធរ​ជាតិ​អប្សរា​ស្ថាបនា​ផ្លូវ​នេះ​ឡើង​ក្នុង​បំណង​ដើម្បី​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​ក៏ដូចជា​សម្រួលការ​ចរាចរណ៍​ដល់​ទេសចរណ៍​ជិះ​កង់​រួម​និង​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវធំ​ផងដែរ​។ ផ្លូវ​នេះ មាន​ចំងាយ​ប្រមាណ​២៥​ម៉ែត្រ​ពី​ផ្លូវជាតិ គឺ​អាស្រ័យ​ទៅតាម​កន្លែង​និង​ស្ថានភាព​ដី​។​

​បច្ចុប្បន្ន​ផ្លូ​ង​កង់​ដែល​កំពុងស្ថិត​គម្រោង​សាកល្បង​នៅឡើយ​ដែល​ស្ថាបនា​បាន​៣០០​ម៉ែត្រ​ហើយនឹង​ន្ត​ធ្វើ​ទៀត​ក្រោយពី​កិច្ចប្រជុំពេញអង្គ​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិរក្ស​តំបន់​រមណីយដ្ឋាន​អង្គរ​នា​ពាក់​កណ្ដាលខែ ធ្នូ​នេះ​តទៅ​៕S/

​រូបភាព​:​គណៈ​កម្ម​ធិ​ការ​អាយ​ស៊ី​ស៊ី​-​អង្គរ​កោតសរសើរ​ចំពោះ​បច្ចេកទេស​ធ្វើ​ផ្លូវ​កង់​របស់​អាជ្ញាធរ​ជាតិ​អប្សរា​៕​អប្សរា​

ទីតាំងផ្សាយពាណិជ្ជកម្ម