​ពីរ​នាក់​ប្តី​ប្រពន្ធ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះជួល​សង្ស័យ​ឆក់​ចរន្តអគ្គិសនី​

517
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​ជនរងគ្រោះ​បុរស​ស្ត្រី​ប្តី​ប្រពន្ធ​បាន​ស្លាប់​ទាំងពីរ​នាក់​នៅក្នុង​បន្ទប់ទឹក សមត្ថកិច្ច​សង្ស័យថា​អាចមកពី​ឆក់​ចរន្តអគ្គិសនី​។​នេះ​តាម​សេចក្តីរាយការណ៍​ពី​ពលរដ្ឋ​ជិតខាង​នៅ​រសៀល​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​។​សាក្សី​បាន​ប្រាប់ថា​ជនរងគ្រោះ​ធ្វើការ​ជា​បុគ្គលិក​ផ្នែកអនាម័យ​ក្នុង​កាស៊ីណូ​មួយ​នៅ​ក្រុងព្រះសីហនុ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ពលរដ្ឋ​បាន​រាយការណ៍​ថា ឃើញ​ស្លាប់​ក្នុង​បន្ទប់ទឹក​ទាំង​២​នាក់ នៅផ្ទះ​ជនរងគ្រោះ​ស្នាក់​នៅក្នុង​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ​ម្តុំ​មុខ​រោងចក្រ​ញូ​ស្តារ​ដែល​តាម​សន្និដ្ឋានថា​ជនរងគ្រោះ​ទំនងជា​ស្លាប់​ដោយ​ឆក់​ខ្សែភ្លើង​តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០១៩​។

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​សមត្ថកិច្ច​បញ្ជាក់​ថាជ​ន​រង​គ្រោះជា​ប្តី​ប្រពន្ធ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ចរន្តអគ្គិសនី​ប្រាកដ​មែន​។​ក្នុងនោះ​អាច​ដំបូង​មាន​ម្នាក់​ឆក់​មុន​ហើយ​ម្នាក់ទៀត​ចូលទៅ​ជួយ​ទើប​ឆ្លង​ឆក់​ស្លាប់​ទាំង​២​នាក់​តែម្តង ។​សាកសព​ជនរងគ្រោះ​មានឈ្មោះ​ដូចខាងក្រោម​៖១-​ឈ្មោះ សុំ សារ៉ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ (​ប្តី​) មាន​ស្រុកកំណើត ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​២-​ឈ្មោះ ពៅ ចិន្តា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ (​ប្រព​ន្ឋ​) មាន​ស្រុកកំណើត ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​ម្ចាស់​ផ្ទះជួល​ឈ្មោះ លឹម សំអឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​ទីលំនៅ ក្រុមទី​១៤ ភូមិ​១ សង្កាត់​១ ក្រុងព្រះសីហនុ​។​ក្រោយ​ពិនិត្យ​រួច​សាកសព​បានប្រគល់​ឲ្យ​គ្រួសារ​យកទៅ​ធ្វើ​ប​ណ្យ​តាម​ប្រពៃណី​យ៍​នៅឯ​ស្រុកកំណើត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម