អ្នកការទូត​កំពូល​ចិន ប្រាប់​អាម៉េរិក​អោយ​ឈប់​លូកដៃ​ក្នុង​កិច្ចការ​ចិន​

385
ចែករម្លែក

​ក្នុង​ការហៅ​ទូរស័ព្ទ​មួយ អ្នកការទូត​កំពូល​ចិន លោក យ៉ាង យី​ជី កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ធ្នូ បាន​ប្រាប់​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ ថា​អាម៉េរិក​គួរ​ឈប់​ជ្រៀត​​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​។​

​ដោយ​និយាយ​យោង​ដល់​ការអនុម័ត​ច្បាប់​សិទ្ធិ​មនុស្ស​អ៊ុយ​ហ្គួ​រ​ឆ្នាំ​២០១៩ និង​ច្បាប់​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហុងកុង​ឆ្នាំ​២០១៩ លោក​យ៉ាង​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​​បាន​រំលោភ​ទំនាក់ទំនង​អន្តរជាតិ​ធ្ងន់ធ្ងរ និង​បាន​ទទូច​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន «​កែ​កំហុស​» ហើយ​«​ឈប់​ជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​ផ្ទៃក្នុង​ចិន​ជា​បន្ទាន់​»​។​

​លោក​យ៉ាង បាន​និយាយទៀតថា ពួក​មន្ត្រី​អាម៉េរិក បាន​ធ្វើ​សេចក្តីថ្លែងការណ៍​ម្តង​ជា​ពីរដង​ដោយ​បំភ្លៃ​ការពិត​និង​វាយប្រហារ​ប្រព័ន្ធ​នយោបាយ​ចិន ព្រមទាំង​គោលនយោបាយ​​ការបរទេស​និង​គោលនយោបាយ​ក្នុងស្រុក​ចិន ដែល​សុទ្ធតែ​ជា​ការជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។​

​យោងតាម​របាយការណ៍ លោក​យ៉ាង​បាន​និយាយថា​«​ចិន​សូម​សម្តែង​ការប្រឆាំង​យ៉ាង​មុតមាំ​និង​ថ្កោលទោស​ជា​ខ្លាំង​ចំពោះ​អំពើ​ទាំងនេះ​» និង​បាន​សុំអោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ីន​​តោន​«​កែ​កំហុស​» ហើយ​«​ឈប់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ចិន​ជាបន្ទាន់​»៕​ដោយ​៖​វាសនា​

លោក​យ៉ាង បាន​សុំអោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​«​កែ​កំហុស​» ហើយ​«​ឈប់​ជ្រៀតជ្រែក​ចូលក្នុង​កិច្ចការ​ចិន​ជាបន្ទាន់​»