ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩

487
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។ ក្នុងអំឡុង​ថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង​ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច ធ្វេសប្រហែស​បានទេ​ពីព្រោះ​ថា​ផល​មិនល្អ​នោះ​ក៏​នៅ​ចំពោះមុខ​ច្រើន​ផង​។ អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មានរឿង​រាវ​យាយី​ច្រើន​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មកវិញ​៕

​ឆ្នាំឆ្លូវ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ទោះបី​លោកអ្នក​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយ​តែង​ជួប​លើ​កំណាត់​ផ្លូវ​តាន តឹង​ដោយមាន​សភាព​ពិបាក​រុលទៅមុខ​ព្រោះ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​ហើយ​ក្រុមមនុស្ស​នៅ ជុំវិញខ្លួន​ទៀតសោត​ចាំតែ​ឈ្នានីស​និង​មើលបំណាំ​ង​ទៀតផង​។​សម្រាប់​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផលចំណេញ​ជួប​ភាព​តានតឹង​ណាស់ដែរ​ដូច្នេះហើយ​កុំ​គប្បី​រកបាន​ដោយ តឹង​ហើយ​ប្រឹង​ចាយវាយ​ដៃ​ធំ​ឱ្យសោះ​ប្រយ័ត្ន​ជួប​វិបត្តិ​ថវិកា​នៅ​គ្រា​ខាងមុខ​។

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ហើយក៏​ងាយ​កើតការ​បែកបាក់​ដែរ​៕

​ឆ្នាំខាល​
​រាសី​ស្រុតចុះ​។ ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​លោកអ្នក​ត្រូវ​រក្សា​ភាព​នឹងធឹង ហើយ​មិន​ត្រូវធ្វើ​អ្វី​តក់ក្រហល់​ឡើយ​បើ​ពុំនោះ​នឹង​ជះឥទ្ធិពល​អាក្រក់​មកវិញ​ពុំខាន​ឡើយ​។​ការ រស់នៅ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​មនុស្ស​នៅក្បែរ ខ្លួន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ថយក្រោយ​ច្រើន​ហើយ​ពិសេស បើ​ចង់​បើក​ការធ្វើ​ជំនួញ​តូចធំ​តែង​មិន​សម​ដូច​ប្រកប​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មុន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​គប្បី​មានការប្រយ័ត្ន ប្រយែង​ពីព្រោះ​ងាយ​មានទំនាស់​គ្នា​ណាស់​៕

​ឆ្នាំថោះ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​តែង​ជឿនលឿន​ទៅមុខ​និង​សម្រេច​ជោគជ័យ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​និង​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ទោះ​ចាប់​កាន់​កិច្ចការងារ​អ្វី​ក៏ដោយ​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផ្លែផ្កា​ដូចជា​ទី​ពេញចិត្ត​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទី​ឆ្ងាយ​ជិត​តែង​ទទួលជោគជ័យ​ដោយ​កើប​ផលចំណេញ​ត្រឡប់មកផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​កុំ​គប្បី​បើកបរ​លឿន​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ចម្រើន​លូតលាស់​និង​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីថ្មោង​តែង​សម្រេច​ជោគជ័យ​ដូច​ជាទី​ពេញចិត្ត​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​នាំ​ពិបាក​ក្នុងការ​ដោះស្រាយ​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំមមី​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​មាន​លេង​ហ៊ុន​ឬ​បណ្តាក់ទុន​រយៈពេល​វែង​គប្បី​មានការ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ងាយ​កើត​បញ្ហា​ប្រឈមមុខ​ជាមួយ​បញ្ហា​មិនល្អ​កើតមានឡើង​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លំនឹង​ល្អ​ពោលគឺ​ការរក​ផល​ចំណូល​លោកអ្នក​អាច​បាន​គ្រាន់​បំពេញ​ក្រពះ​ផង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​គប្បី​ភ្លើតភ្លើន​ហួស​ព្រំដែន​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​មកវិញហើយ​នាំ​មាន​វិបត្តិ​ទៅ​គ្រាក្រោយ​៕

​ឆ្នាំមមែ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ឱ្យ​សប្បាយចិត្ត​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប ​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​តែង​សម្រេច​ជោគជ័យ​ដូច​គាប់​បំណង​៕

​ឆ្នាំវក​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់​ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​បាន​ពេញទី​ហើយពី​ព្រោះ​ផល​ល្អៗ​កំពុង​រង់ចាំ​ជានិច្ច​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​បើទោះបី​ជួប​ការ​លំបាកលំបិន​និង​ត្រូវការ​ពេលវេលា​ក្តី​តែ​ក៏​អាច​ទទួលលទ្ធផល​ល្អៗ​ជានិច្ច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​រកស៊ី​ថ្មី​ឬ​ផ្លាស់​ទីកន្លែង​រកស៊ី​ជួញដូរ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច ។​

​រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មាន​ណាត់​គូ​ស្នេហា​ឬ​សាសង​អ្វីមួយ​តែងមាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

​ឆ្នាំរកា​
រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​បញ្ហា​តូចធំ​សម្រុក​ចូលមក​យាយី​មិនតិច​ដែរ​ទេ ម្ល៉ោះហើយ​លោកអ្នក ត្រូវ​រក្សា​ភាព​នឹងធឹង​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ក៏​ដូច្នេះ​ដែរ​គឺ​ងាយ​ទទួលរង​ប៉ះទង្គិច​ផង​ដូចនេះ​ត្រូវ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ ថែមទាំង​មានការ​រំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

​ឆ្នាំច​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​យីអ៊ុន​របស់លោក​អ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​ច្រើន ដូច្នេះ ទោះ​កាន់​កិច្ចការ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្ន​ព្រោះ​ក្រុមមនុស្ស​បាបមិត្ត​ចាំតែ​មួលបង្កាច់​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​រយះពេល​នេះ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អ​។ សម្រាប់​សុខភាព​របស់លោក​អ្នក​ពុំសូវល្អ​ទេ​ចូរ​ប្រយ័ត្ន​ការធ្លាក់​ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ងាយ​មាន​ជម្លោះ​វិវាទ​និង​ពាក់មុខយក្ស​ដាក់គ្នា​ណាស់ដែរ​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិន​ត្រូវមាន​អារម្មណ៍​តប់​ប្រ​ម៉​ល់​ឬ​ឆេវឆាវ​ទេពី​ព្រោះថា​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស់​កកើត​មាន​ណាស់​។​ថ្ងៃ​នេះដែរ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ហេតុនេះ ធ្វើ​អ្វី​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខរបរ​មិនសូវ​ជឿនលឿន​ទៅមុខ​ទេ​ពិសេស​ងាយ​កើត​បញ្ហា​មិនល្អ​កើតមាន​ចំពោះមុខ​ផង​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ងាយ​ទៅ​មុខតែ​ក៏​ងាយ​បែកបាក់​ដែរ​៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ