ក្លិប លៃ​សេ​ស្ទ័​រ​គ្រោង​ផ្តល់​កិច្ចសន្យា​ថ្មី​ដល់​លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ ដើម្បី​រក្សាទុក​គ្រូបង្វឹក​រូបនេះ យូរ​បន្តទៀត​

288
ចែករម្លែក

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) គ្រោង​នឹង​ទទួលបាន​កិច្ចសន្យា​ថ្មី​ពី​ក្លិប លៃ​សេ​ស្ទ័​រ (Leicester) ហើយ​ថា ការធ្វើ​បែបនេះ​នឹង​ធានាថា លោក ប្រ៊ែ​ន​ឌិន នឹង​បន្ត​អនាគត​យូរអង្វែង ជាមួយ​ក្លិប​នេះ​។​
​ ​
លោក ប្រ៊ែ​ន​ឌិន ធ្វើ​បានល្អ ចាប់តាំងពី​ចូល​ដឹកនាំ​ក្លឹប​នេះ​កាលពី​ខែកុម្ភៈ ។ លោក​គឺជា​គោល ដៅ​សំខាន់​សម្រាប់​ក្លិប អា​សេណ​ល​(Arsenal) បន្ទាប់ពី​ក្លិប Arsenal បាន​បណ្តេញ​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។​
​ ​
​ប៉ុន្តែ​លោក រ៉ា​ជើ បានបង្ហាញ​យ៉ាងច្បាស់​នៅ​សប្តាហ៍​នេះ​ថា លោក​មាន​អ​នា​គត់​យូរ អង្វែង ជាមួយ​ក្លិប Leicester ដែល​ឈរ​នៅ​លេខ​រៀង​ទី​២​នៅលើ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក គឺមាន​គម្លាត ពី​ក្រុម លី​វឺ​ភូ​ល​តែ​ប្រាំបី​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ពួកគេ​អាច​នឹង​បង្កើត​ស្ថិតិ​ឈ្នះ​ដល់​ប្រាំបី​លើក​ជាប់​គ្នា ប្រសិនបើ​ពួកគេ​ឈ្នះ​ក្រុម អា​ស្តុ​ន វីឡា នៅ​ថ្ងៃអាទិត្យ​។​
​ ​
លោក រ៉ា​ជើ វ័យ​៤៦​ឆ្នាំ បាន​ចុះ​កិច្ចព្រមព្រៀង​ដឹកនាំ​ដែលមាន​ប្រាក់​ឈ្នួល​៥​លាន​ផោន​ក្នុង មួយឆ្នាំ ដែល​បន្ត​រហូតដល់​ឆ្នាំ​២០២២ បន្ទាប់ពី​លោក​ចាក​ចេញពី​ក្លិប សែ​ល​ទិច (Celtic) កាល ពី​ឆ្នាំមុន​។ នៅពេល​សួរនាំ​អំពី​ចំណាប់អារម្មណ៍​របស់​ក្លិប អា​សេណ​ល​លោក​បាន​និយាយថា “​ខ្ញុំ​សប្បាយចិត្ត ដូច្នេះ​ខ្ញុំ​មិនចាំបាច់​សម្លឹងមើល​កន្លែង​ផ្សេង​ទេ​”​។​
​ ​
លោក​បន្តថា “​ខ្ញុំ​ដឹងថា មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​និង​ការប៉ាន់ប្រមាណ​ច្រើន ប៉ុន្តែ​ថា ហេតុអ្វី​បាន ជា​ខ្ញុំ​ត្រូវ​ចាក​ចេញពី​ក្លិប Leicester City នៅពេលនេះ​។ ខ្ញុំ​បញ្ជាក់​ឡើងវិញ​។ ខ្ញុំ​សប្បាយចិត្ត ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​គ្រប់គ្នា ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ចង់​បន្ត​ជាមួយ ការងារ​នៅទីនេះ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers)

ទីតាំងផ្សាយពាណិជ្ជកម្ម