លោក កា​ឡូ អែន​សេ​ឡូត​ទី ស្ថិតក្នុង​បញ្ជី​សម្រាំង ដើម្បី​ជំនួស​តំណែង​លោក ម៉ា​កូ ស៊ី​ល​វ៉ា​

289
ចែករម្លែក

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គឺជា​បេក្ខភាព​ថ្មី​បំផុត​ក្នុងចំណោម​បញ្ជី​បេក្ខភាព សម្រាំង ដើម្បី​ជំនួស​អ្នកចាត់ការ ម៉ា​កូ ស៊ី​ល​វ៉ា (Marco Silva) ។ គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​វ័យ ៦០​ឆ្នាំ​រូបនេះ កំពុង​រង​សម្ពាធ​ជាមួយ​ក្លិប ណា​ប៉ូ​លី​(Napoli) ចំពេល​មាន​ភាព​រំជើបរំជួលរ​បស់ កីឡាករ និង​ថ្នាក់ដឹកនាំ​របស់​ក្លឹប​។​
​ ​
ក្លិប អេ​វឺ​តុ​ន​(Everton) បានចាត់ទុក​លោក អែន​សេ​ឡូត​ទី គឺជា​អ្នក​ស្នង​តំណែង​ដ៏​មាន​សក្តា នុព​ល​ម្នាក់ ដើម្បី​ជំនួស​លោក ស៊ី​ល​វ៉ា ដែល​ត្រូវបាន​បណ្តេញចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​
​ ​
គេ​ជឿថា លោក ដេវីដ ម៉​យ (David Moyes) អតីត​គ្រូបង្វឹក​ក្រុម Everton នៅតែ​ជា​បេក្ខភាព ស័ក្តិសម​សម្រាប់​តំណែង​ទំនេរ​នេះ​ផងដែរ ប៉ុន្តែ​ជាក់ស្តែង​គឺថា អតីត​គ្រូបង្វឹក​ក្លិប Everton រូបនេះ​នៅ​មិនទាន់​ត្រូវបានតែងតាំង​នៅឡើយ​ទេ បើទោះបីជា​លោក​គ្មាន​ការងារ​ធ្វើ​ក៏ដោយ ហើយ​រឿងនេះ​ធ្វើ​ឲ្យ​មាន​ភាព​មន្ទិល​ជុំវិញ​ស្ថានភាព​របស់លោក​។​
​ ​
គេ​ជឿថា លោក អែន​សេ​ឡូត​ទី ក៏​ស្ថិតក្នុង​ការឃ្លាំមើល​រប​ស់​ក្លិប អា​សេណ​ល​ផងដែរ​ស្រប ពេល​ពួកគេ​កំពុងស្ថិត​ក្នុងស្ថានភាព​ត្រដាបត្រដួស បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​ប្រាយ​តុ​ន​( Brighton) ហើយ​អ្នក​ដែល​ត្រូវ​ជំនួស​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ក៏​មិន​ច្បាស់​ដែរ​។​
​ ​
នៅ​ទីបំផុត ក្លិប Everton សម្រេច​បណ្តេញ​លោក ស៊ី​ល​វ៉ា ចេញពី​ពហុ​កីឡដ្ឋាន Goodison Park បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម Liverpool ៥-២ ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ដល់​លេខ​រៀង​ទី​១៨៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)

ទីតាំងផ្សាយពាណិជ្ជកម្ម