“​ស្ពៃក្ដោប​ពណ៌​ស្វាយ​” អាច​ទប់ស្កាត់​ជំងឺ​ជាច្រើន​

898
ចែករម្លែក

អ្វីដែល​ធ្វើ​ឲ្យ​ស្ពៃក្ដោប​ពណ៌​ស្វាយ​មាន​ពណ៌​ស្រស់​ឆើត​បែបនេះ គឺ​ដោយសារ​វា​មាន​ផ្ទុក​សម្បូរ ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​មួយ​ហៅថា flavonoids​។ ភាពខុសគ្នា នៃ​ស្ពៃក្ដោប​ពណ៌​ស្វាយ​ជាមួយ​ស្ពៃក្ដោប​ធម្មតា ឬ​ពណ៌​ស​នោះ គឺ​វា​មាន​ផ្ទុក​បរិ​មាណនៃ​សារធាតុ flavonoids ច្រើនជាង​។ ហើយក៏​ដូចនឹង​ស្ពៃក្ដោប​ធម្មតា​ដែរ ស្ពៃក្ដោប​ពណ៌​ស្វាយ​អាច​ត្រូវបាន ទទួលទាន​ទាំង​ឆៅ ឬ​យកទៅ​ចម្អិន​តាមបែប​ផ្សេងៗ​។ បើទោះបីជា​ភាគច្រើន​នៃ​ពួកយើង​បាន ស្គាល់ និង​ឧស្សាហ៍​ទទួលទាន​បន្លែ​នេះ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​អំពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ របស់​វា​ចំពោះ​សុខភាព​ឡើយ​។

១. ពង្រឹង​សុខភាព​បេះដូង​
វា​ជាការ​សំខាន់​ដែល​អ្នក​ត្រូវ​រក្សា​ឱ្យបាន​នូវ​សុខភាព​បេះដូង​ល្អ​គ្រប់ពេល ដើម្បី​ទប់ស្កាត់​បញ្ហា​នៃ ជំងឺ​បេះដូង​ផ្សេងៗ​។ ហើយ​វិធី​ដ៏​ល្អ​ដើម្បី​រក្សាបាន​នូវ​សុខភាព​បេះដូង​នោះ គឺ​ការ​បន្ថែមបន្លែ​ផ្លែ ឈើ​ពណ៌​ស្វាយ​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សារធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​ស្ពៃក្ដោប​ពណ៌​ស្វាយ​អាចជួយ​ធានាបាន​ថា បេះដូង​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព​ដ៏​ល្អប្រសើរ​បំផុត​មួយ​គ្រប់ពេល​។​

២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​
បរិមាណ​នៃ​សារធាតុ anthocyanins ដែលមាន​វត្តមាន​ក្នុង​ស្ពៃក្ដោប​ពណ៌​ស្វាយ​ផ្ដល់​ឥទ្ធិពល យ៉ាង​ខ្លាំងក្លា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ប្រភេទ​នេះ​។​

៣. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​សារធាតុចិញ្ចឹម​មួយ​ជួយ​ធ្វើឱ្យ​ប្រព័ន្ធ ភាពស៊ាំ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។ ការ​ទទួលទាន​ស្ពៃក្ដោប​ពណ៌​ស្វាយ​ក៏​ជា​គំនិត ដ៏​ល្អ​មួយ​ផងដែរ ប្រសិនបើ​អ្នកមាន​ជំងឺ​ផ្ដាសាយ ឬ​ក្អក​ដើម្បី​បន្ថយ​រយៈពេល​ស្ថានភាព​នៃ​ជំងឺ​។​

៤. គ្រប់គ្រង​សម្ពាធ​ឈាម​
ស្ពៃក្ដោប​ពណ៌​ស្វាយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ flavonoids ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធឈាម​ឡើង​ខ្ពស់​។​

៥. ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង​
ការ​ទទួលទាន​ស្ពៃក្ដោប​ពណ៌​ស្វាយ អាចជួយ​ទប់ស្កាត់ ក៏ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ ពុក​ឆ្អឹង​បាន​។ នោះ​ក៏​ព្រោះតែ​បន្លែ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​ចាំបាច់​ជាច្រើន​សម្រាប់ សុខភាព​ឆ្អឹង​រឹងមាំ​ដូចជា ជាតិ​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម និង​ម៉​ង់​កា​ណែ​ស​។​

៦. សុខភាព​ភ្នែក​ល្អប្រសើរ​
​ស្ពៃក្ដោប​ពណ៌​ស្វាយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន A ដែល​ចាំបាច់​ចំពោះ​សុខភាព​ភ្នែក​មើលឃើញ​បាន​កាន់តែច្បាស់ និង​ជៀស​ផុតពី​ជំងឺ​ភ្នែក​ផ្សេងៗ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម