ស្រវឹង​បើករថយន្ត​បុក​​របាំង​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​ក្រឡាប់​ផ្ងារជើង របួស​បុរស​ម្នាក់​

369
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹងស្រា បើកបរ​រថយន្តបុក​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង ​អ្នកបើកបរ​របួស​បែក​ក្បាល​ កាលពី​វេលា​ម៉ោង​២១​:​៣០​នាទី​យប់​ថ្ងៃទី​៨ ធ្នូ ២០១៩ ត្រង់ចំណុច​មុខ​បុរី​ញ៉ូ​ថោ​ន លើ​មហាវិថី​សហព័ន្ធ​រុស្សី ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ស ពាក់​ផ្លាក​លេខ​ភ្នំពេញ 2AO 5185 បើក​ដោយបុរស​ម្នាក់ តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​វ៉ា​ជែង រថយន្ត​នៅខាងមុខ​ក៏​ជ្រុល​ទៅបុក​នឹង​ក្បាល​នាគ​របាំង​ថ្ម​ពុះ​ចែក​ទ្រូ​ង​ផ្លូវ បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​។ ចំណែក​អ្នកបើកបរ​របួស​បែក​ក្បាល ​ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​មន្ទីរពេទ្យ ដោយមាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​ត្រឹមត្រូវ ព្រោះថា​មិន​បង្កគ្រោះថ្នាក់​ដល់​អ្នកដទៃ ទើប​អនុញ្ញាត​ឲ្យទៅ​ពេទ្យ​ព្យាបាល​របួស​សិន​។ អ្នកបើកបរ​មិន​ស្គា​ស់​អត្តសញ្ញាណ​មាន វ័យ​ជាង​៣០​ឆ្នាំ​។​

​ក្រោយ​កើតហេតុ នគរបាល​មូលដ្ឋាន​ចុះទៅ​ជួយ​សម្រួល​ចរាចរណ៍ និង​ធ្វើការ​វាស់វែង ស្ទួ​ច​យក​រថយន្ត​បង្កទៅ​រក្សាទុក ដើម្បី​ធ្វើ​ការដោះស្រាយ​នៅពេល​ក្រោយ​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម