ប្រទេស​ចិន​បង្កើត​ស្ថានីយ​សេវា ៥G ចំនួន ១១,៣ ម៉ឺន​ស្ថានីយ​

329
ចែករម្លែក

​នៅ​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ សន្និសីទ​សេវា ៥G ពិភពលោក​លើក​ទី ១ បានប្រារឰ​នៅ ក្រុង​ប៉េកាំង ក្រោម​ប្រធានបទ​“​សេវា ៥G កែប្រែ​ពិភពលោក សេវា ៥G បង្កើត​អនាគត​” ។ សន្និសីទ​នេះ​ត្រូវ​បែង​ចែកជា ៣ ផ្នែក​ធំ គឺ កិច្ចប្រជុំ​និង​វេទិកា ការតាំងពិព័រណ៍ និង​ការប្រកួត បច្ចេកទេស​ទី​ហ្សែ​ន ដើម្បី​ប្រមូលផ្តុំ​នូវ​ធនធាន​ថ្មី​ដែលមាន​លក្ខណៈ​នវានុវត្តន៍​ជំរុញ​ការអភិវឌ្ឍ បច្ចេកទេស​សេវា ៥G និង​បង្កើន​ការផ្លាស់ប្តូរ​អំពី​បច្ចេកទេស​សេវា ៥G លើ​ពិភពលោក ។​

​ក្នុង​ពិធី​បើក​សន្និសីទ​នេះ តំណាង​នៃ​ក្រសួង​ឧស្សាហកម្ម និង​ព័ត៌មានវិទ្យា​ចិន​បានធ្វើ​បទ ឧទ្ទេសនាម​ថា សព្វថ្ងៃ ប្រទេស​ចិន​បង្កើត​ស្ថានីយ​សេវា ៥G ចំនួន ១១,៣ ម៉ឺន​ស្ថានីយ ។ តាម​ការព្យាករណ៍ នៅ​ចុង​ឆ្នាំនេះ តួលេខ​នេះ​នឹង​កើន​ឡើងដល់ ១៣ ម៉ឺន​ស្ថានីយ ។ អតិថិជន ដែល​កំពុង​ប្រើប្រាស់​សេវា ៥G មាន​ចំនួន ៨៧ ម៉ឺន​នាក់ ដែល​កំពុង​បង្ហាញ​នូវ​និន្នាការ​អភិវឌ្ឍន៍ យ៉ាង​ល្អប្រសើរ និង​កំណើន​យ៉ាង​ឆាប់រហ័ស ៕

ស្តង់​ពិព័រណ៍​“​ខ្ញុំ និង​សេវា ៥G”​ក្នុង​សន្និសីទ​នេះ ដោយ ថាវ យឺ

ទីតាំងផ្សាយពាណិជ្ជកម្ម