ប្រទះឃើញ​សាកសព​ស្លាប់​ក្នុង​ស្រះ​ទឹក នៅ​សង្កាត់​កា​កាប​២

582
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: សាកសព​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់​ក្នុង​ស្រះ​ទឹក សល់​តែ​គ្រោងឆ្អឹង គ្រា​ដែល​នាំគ្នា​ដើររក​បេះ​បន្លែ​ស្លឹក​បាស កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ស្រះ​កំប្លោក ក្រុម​៤ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​សាកសព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប្រុស សល់​តែ​គ​រោង​ឆ្អឹង និង​សម្លៀកបំពាក់​នៅជាប់ សង្ស័យ​ជា​ជនជាតិ​បរទេស ស្លៀកខោ​ខូវ​ប​យ​ជើងវែង ពណ៌​ស អាវយឺត​ស ។​

​តាម​ស្ត្រី​ឈ្មោះ គិ​ន សុភា អាយុ​២៩​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ និង​ប្អូនស្រី​ឈ្មោះ គិ​ន សម្បត្តិ​ចាន់នី អាយុ​១៨​ឆ្នាំ មុខរបរ ស្នាក់នៅ​ជាមួយគ្នា នៅផ្ទះ​ជួល​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឲ្យ​ដឹងថា​ពីរ​នាក់​បងប្អូន នាំគ្នា​ដើររក​បេះ​បនលែ ស្លឹក​បាស់ តាម​ជើងព្រៃ ស្រាប់តែ​ប្រទះឃើញ​សាកសព បុរស​ខាងលើ ដេកស្លាប់​ផ្កាប់មុខ ក្នុង​ស្រះ​ទឹក ភ័យ​ពេក​រត់ ទៅ​រាយការណ៍​ទៅ​អាជ្ញាធរ សមត្ថកិច្ច ចុះទៅពិនិត្យ​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃ​ដដែល​តែម្តង ។​

​ក្រោយ​ប្រទះឃើញ​សាកសព សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ ចុះទៅពិនិត្យ​ស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម