គ្លីនិកព្យាបាលជំងឺឫសដូងបាត តូច​ យ៉ាន ទទួល​ពានរង្វាន់​ពី​អង្គការ​​ វាយ តម្លៃ​គុណភាព​ពិភពលោក ជា​ លើកទី៥

614
ចែករម្លែក

ដោយ​:​វិបុល​/​ភ្នំពេញ ៖ គ្លីនិកព្យាបាលជំងឺឫសដូងបាត តូច យ៉ាន ដោយមាន វេជ្ជបណ្ឌិត តូច ផល្លា ជាតំណាងឲ្យលោកវេជ្ជបណ្ឌិត តូច យ៉ាន ត្រូវបាន​អង្គការ​វាយតម្លៃ​ពិភពលោក ជ្រើសរើស​ឲ្យ​ទទួលបាន​ពានរង្វាន់​ពិភព​លោក ផ្នែកជំងឺ​ឫសដូងបាត លើកទី៥ នៅទីក្រុង​វីនណា ប្រទេសអូទ្រីស​។​

បើតាមបញ្ជាក់ពីវេជ្ជបណ្ឌិត តូច ផល្លា បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​អង្គការ​វាយតម្លៃ​គុណភាព​ពិភពលោក ប្រគល់​ពានរង្វាន់​ដល់គ្លីនិកព្យាបាលជំងឺឫសដូងបាត តូច​ យ៉ាន ​គឺ​ដោយមាន​កត្តា​៣​សំខាន់ៗ​រួមមាន ៖


​ទី​១.​គុណភាព​នៃ​ការព្យាបាល ៖ ដោយសារតែ​គ្លីនិក តូច យ៉ាន គឺ​ព្យាបាល​ដោយ​ចាក់​ថ្នាំ និង​លេប​ថ្នាំពេទ្យ​សម័យ មិន​វះកាត់ មិនបាច់​សម្រាក​ពេទ្យ នៅពេលដែល​ព្យាបាល​ជាសះស្បើយ​ហើយ មានបណ្ណធានា​ជូន​ដល់​អ្នកជំងឺ​អស់​មួយជីវិត​ និងធានាមិនកើតឡើងវិញ១០០%។

​ទី​២.​ការអភិវឌ្ឍន៍​នៃ​គ្លីនិក​ ៖ គ្លីនិក​តូច យ៉ាន មានការ​អភិវឌ្ឍន៍រីកចម្រើន​ខ្លាំង ដោយ​ក្នុង​រយៈពេល​១៦​ឆ្នាំ គ្លីនិក​ល្បីឈ្មោះ​មួយ​នេះ កើន​ដល់​៥​សាខា​។


ទី​៣.​ការចូលរួម​ការងារ​សង្គម​៖ គ្លីនិក​តូច យ៉ាន គឺ​បាន​ចូលរួម​កិច្ចការងារ​សង្គម​ជាច្រើន ក្នុងនោះ​គ្លី​និ​ច​ព្យាបាល​ជំងឺ​ឬ​ស​ដូង​បាត សម័យនេះ បាន​ចូលរួម​ការងារ​មនុស្ស​ធម៌​ជាមួយនឹង ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្តហ៊ុន ម៉ា​នី គឺ​បាន​ចុះ​ទៅតាម​មូលដ្ឋាន​របស់​អ្នកជំងឺ នៅតាម​តំបន់​ដាច់​ស្រ​យ៉ា​ល​រយៈពេល​៧​ឆ្នាំ​មកហើយ​។​

​សូម​ជម្រាបជូន​ថា គ្លីនិក តូច យ៉ាន ឯកទេស​ជំងឺ​ឬ​ស​ដូង​បាត​មកទល់នឹង​ពេលនេះ​មាន​៥​សាខា បានទទួល​ពានរង្វាន់​៤​រួចមកហើយ ហើយនឹង​ចេញទៅ​ទទួល​ពានរង្វាន់ នៅទីក្រុងវីនណា ​ប្រទេស​អូទ្រីស ជាលើកទី៥​។ ពានរង្វាន់​ដែល​គ្លីនិចធ្លាប់​ទទួលបានដូចជា​៖

  • ថ្ងៃទី ១៥-១៦ ខែតុលា ឆ្នាំ​២០១៦ ពានរង្វាន់ WQC, Gold Paris ,France
  • ថ្ងៃទី ១-២ ខែ​កក្ត​ដា ឆ្នាំ​២០១៧ ពានរង្វាន់ BID, Arch of Europe Frankfurt , Germany
  • ថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ​២០១៩ ពានរង្វាន់ One World One Award, The Bizz San Francisco, USA
  • ថ្ងៃទី ២២-២៣ ខែ កញ្ញា ឆ្នាំ ២០១៩ ពានរង្វាន់ BID, Gold Category, Madrid, Spain ៕B/
លោកវេជ្ជបណ្ឌិត តូច ផល្លា តំណាងគ្លីនិកព្យាបាលជំងឺ​​​​​​ឫសដូងបាត តូច យ៉ាន ចេញទៅប្រទេសអូទ្រីស ដើម្បីទទួលពានរង្វាន់ពីអង្គការវាយតម្លៃគុណភាពពិភពលោក

ទីតាំងផ្សាយពាណិជ្ជកម្ម