​កីឡាករ សាលី អ៊ូ​ម៉ើ​ត ឈ្នះ​មេដាយមាស​ពិភពលោក​

294
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
កីឡាករ​ម៉ូតូ​ទឹក​កម្ពុជា សាលី អ៊ូ​ម៉ើ​ត បានឈ្នះ​មេដាយមាស ក្នុង​ព្រឹត្តិការណ៍ Jet Ski World Cup 2019 កាលពី​ថ្ងៃទី​៨ ធ្នូ នាទី​ក្រុង​បា​តា​យ៉ា ប្រទេស​ថៃ ។​

​កីឡាករ​កម្ពុជា​រូបនេះ ប្រកួត​លើ​វិញ្ញាសា Pro- Am Ski Super Stock នៅក្នុង​ការប្រកួត​ជុំ​ចុងក្រោយ បន្ទាប់​បាន​ឆ្លង​ផុត ការប្រកួត​ជម្រុះ រក​ជើង​ខ្លាំង​លើ​ពិភពលោក ចំនួន ៣ លើក មក​នោះ ។ ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន ៦០ ចូលរួម ហើយ​ទង់ជាតិ​របស់​កម្ពុជា ត្រូវបាន​បង្ហូត បន្ទាប់ពី​ឡាករ​រូបនេះ ប្រជែង​បាន​ជ័យជំនះ នៅ​ជុំ​ផ្ដាច់ព្រ័ត្រ​មក​នោះ ។​

​សូមបញ្ជាក់ថា សាលី អ៊ូ​ម៉ើ​ត ធ្លាប់​ឈ្នះ​មេដាយ​ស៊ី​ហ្គេម កាលពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ព្រមទាំង​ធ្លាប់​ឈ្នះ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំៗ ក្នុង​ពិភពលោក ជាច្រើន​ព្រឹត្តិការណ៍ ទៀតផង ។​

​សម្រាប់​កម្ពុជា នេះ​ជា​ប្រភេទ​កីឡា​ថ្មី​មួយ តែ​កម្ពុជា មាន​សក្ដានុពល លើ​ប្រភេទ​កីឡា​នេះ ។ សម្រាប់​ឆ្នាំនេះ កីឡា​ប្រភេទ​នេះ មិនមាន​នៅក្នុង​ព្រឹត្តិការណ៍ ប្រកួត​កីឡា​ស៊ី​ហ្គេម​ឡើយ ៕v

កីឡាករ សាលី អ៊ូ​ម៉ើ​ត ពេល​លើក​ពាន​

ទីតាំងផ្សាយពាណិជ្ជកម្ម