​ថ្ងៃស្អែក​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​បើក​មហាសន្និបាត​សហព័ន្ធ​អតីត យុទ្ធជន​អាស៊ាន​លើក​ទី ១៩​ ​

372
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ គណៈកម្មាធិការ​ប្រតិបត្តិ​ការលើក​ទី ៣២ និង មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី ១៩ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែ ធ្នូ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​ប្រទេស​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​លើក​ទី ៣០ និង​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩ ចាប់ពី​ថ្ងៃទី ០៩​ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។​ក្នុងនោះ​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩​ នឹងត្រូវ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏ ខ្អ​ង់​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ ១៩៨០ ហើយ​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន១០ប្រទេស​ដូចជា​ព្រុយ​ណេ​ដា​រ៉ូ​សា​ឡឹម​,កម្ពុជា​, ឥណ្ឌូណេ​ស៊ី​, ឡាវ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, សិង្ហ​បុរី​, ថៃ​, និង​វៀតណាម ។​សហព័ន្ធ​នេះ​បង្កើតឡើង​ដើម្បី​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​លើកកម្ពស់​ប្រណិត​ភាពជីវិត​ផលប៉ះពាល់​នៃ​អាយុកាល​និង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​មកលើ​សុខភាព​និង​សង្គមកិច្ច​ចំពោះ​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​និង​ផ្សព្វផ្សាយ​ឲ្យ​បានយល់ដឹង​ស៊ីជម្រៅ​ដល់​បណ្ដា​ប្រជាជន​ដើម្បី​សម្រេច​កិច្ចសហប្រតិបត្តិការ​ឈាន​ទៅរក​ភាពសុខដុមរមនា​ យុត្តិធម៌​សង្គម​និង​សន្ដិភាព។សហព័ន្ធ​នេះ​ក៏មាន​បេសក​កម្ម​ផ្សព្វផ្សាយ​ឲ្យ​បាន​យល់ដឹង​ស៊ីជម្រៅ​ជា​សកល​នូវ​ទស្សនៈ​ស្មារតី ការលើកសរសើរ និងអត្ថប្រយោជន៍​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​ជំរុញ​ការពារ​ភាពស្របច្បាប់​នៃ​អត្ថប្រយោជន៍​អតីតយុទ្ធជន​ដោយសារ​សង្គ្រាម​និង​ជនរ​គ្រោះ​ដោយសារ​សង្គ្រាម​ជាមួយនឹង​ការទទួលស្គាល់​ផ្លូវច្បាប់​នូវ​សមាគម​អតីតយុទ្ធជនបណ្ដា​ប្រទេស​ជា​សមាជិក​សហព័ន្ធ ។ លើសពីនេះ​ក៏​ជំរុញ​ការផ្លាស់ប្ដូរ​អតីតយុទ្ធជន​និង​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​ក្នុង​តំបន់​ដោយ​រៀបចំ​ជា​កម្មវិធី​អភិវឌ្ឍសិក្ខាសាលា​ ការ​ចែកចាយ​ព័ត៌មានវិទ្យា​ និង​សកម្មភាព​ដទៃទៀត​ដែលជា​គុណប្រយោជន៍​សម្រាប់​សមាជិក​ ហើយ​សហព័ន្ធ​នឹង​ពង្រឹង​វិសាលភាព​នៃ​ការលើកទឹកចិត្ត​និង​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​ជា​សមាជិក​នីមួយៗ​ដើម្បី​ការពារ​សិទ្ធិ​រស់រានមានជីវិត សាមគ្គីភាព និង​សុវត្ថិភាព​ផ្ទាល់ខ្លួន ។​

​គួរបញ្ជាក់​ជូន​ថា​ មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៨ បានធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​ កាលខែធ្នូឆ្នាំ​២០១៨ ហើយ​បានប្រគល់​មក​ឲ្យ​កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​មហាសន្និបាត​សហព័ន្ធ​អតីតយុទ្ធជន​អាស៊ាន​លើក​ទី​១៩ នៅ​ឆ្នាំ ២០១៩ នេះ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម