​កូយ ឡាយ ក្លាយជា​ជើងឯក​

259
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំ​ព​ញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នា​យប់​ថ្ងៃទី​៧ ធ្នូ អ្នក​ប្រដាល់ កូយ ឡាយ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ បាន​ក្លាយជា​ជើងឯក បន្ទាប់ពី​យកឈ្នះ​អ្នក​ប្រដាល់ ព្រឿង សុជាតិ ក្លិប​កងពលធំ​អន្តរាគមន៍​លខ​២ ដោយ​ពិន្ទុ​នោះ​។​

​ការប្រកួត ពិត​ជាមាន​លក្ខណៈ​តឹងតែង​មែន តែ​ស្ថានភាព​នៃ​ការប្រកួត កូយ ឡាយ មានប្រៀប​លើ សុជាតិ ភាគច្រើន ។ ស្ថិតិ​នៃ​ការ​វ៉ៃ​ចេញ ប្រហាក់ប្រហែលគ្នា តែ​ការ​វ៉ៃ​ចេញ​របស់ កូយ ឡាយ មាន​ប្រសិទ្ធភាព​ជាង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា​ពេញ​ទឹកតែ​ម្ដង លទ្ធផល​ចុងក្រោយ កូយ ឡាយ បានទទួល ជ័យជំនះ លើ ព្រឿង សុជាតិ ដោយ​ពិន្ទុ ក្នុង​លទ្ធផល ៣​ទល់​២ គឺ​ចៅក្រម ៣ រូប ផ្ដល់​ពិន្ទុ​ឲ្យ កូយ ឡាយ​ឈ្នះ និង ២​រូប ផ្ដល់​ពិន្ទុ​ឲ្យ សុជាតិ ឈ្នះ ។ កូយ ឡាយ ដែលជា​អ្នក​លើក​ពាន ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ។ ក្រៅពី​ពាន គេ​បានទទួល​ប្រាក់រង្វាន់ អម​ចំនួន ៤.០០០ ដុល្លារ ចំពោះ សុជាតិ ដែល​បាន​ចំណាត់ថ្នាក់​លេខ​២ បាន​រង្វាន់​អម​ចំនួន ២.០០០ ដុល្លារ ។​

ទិដ្ឋភាព​ប្រកួត

​ចំពោះ ការប្រកួត​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ វិញ​នោះ សូត្រ ខេ​វិ​ន ក្លិប​បក្សី​ស្លាប​ដែក បាន​យកឈ្នះ​អ្នក​ប្រដាល់ ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ដោយ​ពិន្ទុ​។ ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏មាន​លក្ខណៈ​តឹងតែង​ដែរ គឺ ខេ​វិ​ន យកឈ្នះ​ដេវីដ ក្នុង​លទ្ធផល ៣​ទល់​៣ ប៉ុណ្ណោះ ដោយ​ចៅក្រម ៣ រូប ផ្ដល់​ពិន្ទុ​ឲ្យ ខេ​វិ​ន ឈ្នះ និង ២ រូប ផ្ដល់​ពិន្ទុ​ឲ្យ​ដេវីដ​ឈ្នះ ។ ខេ​វិ​ន ដែល​បាន​ចំណាត់ថ្នាក់​លេខ​៣ បានទទួល​ប្រាក់ រង្វាន់​លើកទឹកចិត្ត ចំនួន ៧៥០ ដុល្លារ ចំពោះ ទូច ដេវីដ បានទទួល​រង្វាន់​លួង​ចិត្ត ចំនួន ៥០០ ដុល្លារ​ដែរ ។​

ទិដ្ឋភាព​ប្រកួត

​ចំពោះ​ការប្រកួត ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ៊ូច ធា​រិ​ទ្ធ ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​យកឈ្នះ អ្នក​ប្រដាល់​ថៃ ច្រៅ ឡាប (Chraoe Lap) ដោយ​ពិន្ទុ ។​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់ រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុង ហាក់ សមាគម​ប្រដាល់ ក្រសួងការពារជាតិ បាន​យកឈ្នះ​អ្នក​ប្រដាល់ ប៊​ន ព​ន្លឹ​ត ក្លិប​នាគរាជ​ចតុមុខ ដោយ​ពិន្ទុ ៕v

ទិដ្ឋភាព​ប្រគល់​ពានរង្វាន់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ