បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​បំពាន​សារធាតុ​ញៀន កម្លាំង​អាវុធហត្ថ​ឃាត់​មនុស្ស​៣​នាក់​

232
ចែករម្លែក

ដោយ៖ប​.​ជ័យ/បន្ទាយមានជ័យ ៖ បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​បំពាន​សារធាតុ​ញៀន កម្លាំង​អាវុធហត្ថ​ឃាត់​មនុស្ស​៣​នាក់​,​រឹបអូស​វត្ថុតាង​មួយចំនួន​។​ ​ប្រតិបត្តិការណ៍​នោះ​ធ្វើឡើង​កាលពី​ម៉ោង ២​និង ៣០​នាទី​រសៀល​ថ្ងៃទី​០៨​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​ចំណុច​ទីតាំង​១​កន្លែង​ក្នុងភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​សិរីសោភ័ណ ដែល​ដឹកនាំ​រួម​ដោយ​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ទទួល​ការងារ​បទល្មើស​គ្រឿងញៀន​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​សារធាតុ​ញៀន​បំពាន​ដោយ​ខុសច្បាប់​នោះ។​

​លោក​បាន​បន្តថា ៖ សមត្ថកិច្ច​អាវុធ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ជាមួយ​នឹង​វត្ថុតាង​បទល្មើស​យ៉ាងច្រើន ១-​ឈ្មោះ ផុន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ។​ ២-​ឈ្មោះ ទេព សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ។ ទាំង​២​នាក់ បច្ចុប្បន្ន​រស់នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ​ខេត្តបន្ទាយមានជ័យ និង​៣-​ឈ្មោះ ពិ សុខ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បាណ​យ​សង្កាត់​ទឹកថ្លា​ដែរ​។

ក្នុងពេល​ឃាត់​ចាប់ខ្លួន​ជនសង្ស័យ​នោះ សមត្ថកិច្ច​បាន​រឹបអូស​យក​វត្ថុតាង​រួមមាន​៖ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លាចំនួន៦​កូន​ថង់ ​ទូរស័ព្ទដៃ៤​គ្រឿង ​ពូថៅ​ដៃ១ ដែកកេះ ចំនួន ០៥ បំពង់​កែវ​(​ជាប់​ម្សៅ​ក្រាម​ពណ៌​ស​) ចំនួន១ ​ដប​កែឆ្នៃ​ជក់​គ្រឿងញៀន ចំនួន ០៤​ដប ​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម