ប៉ូលិស​ជាង​៨០០​នាក់​ទទួល​ផែនការ​ដើម្បី​ចេញ​ប្រតិបត្តិ​ការពង្រឹង​សន្តិសុខ ជូន​ថ្នាក់ដឹកនាំ​កំពូលៗ​នៃ​កិច្ចប្រជុំ​អន្តរជាតិ​

1324
ចែករម្លែក

ដោយ​:ឫទ្ធិ​ស័ក្តិ​/ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ជាង​៨០០​នាក់​បាន​ប្រមូលផ្តុំ​ជា​ទ្រង់ទ្រាយ​ធំ​ទទួល​ផែនការ​និង​បទបញ្ជា​ថ្នាក់លើ ដើម្បី​ចេញ​ប្រតិបត្តិ​ការពង្រឹង​សន្តិសុខ ថែរក្សា​សុវត្ថិភាព ជូន​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កំពូលៗ​មកពី​បណ្តា​ប្រទេស​នានា​ដែល​គ្រោង​ចូលរួម​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​រាជធានី​ភ្នំពេញ​។​គ្រា​ដែល​កម្ពុជា បាន​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ និង​កិច្ចប្រជុំ​ផ្សេងៗ​ទៀត​នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​

អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម សេនីយ៍ ឯក ស ថេត ថ្លែង​ក្នុង​ពិធី​គោរ​ទង់ជាតិ​នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ រំលឹក​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ប្រមូលផ្តុំ​និង​ការគ្រប់គ្រង​កម្លាំង​ឱ្យបាន​ច្បាស់លាស់​ហើយ​ត្រូវ​មានមុខ​ប្រចាំការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​សហការ​ចេញ​ដោះស្រាយ​សភាពការណ៍​សន្តិ​សុខ និង​ការចេញ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​និង​បង្ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ទៀត​។​ជាពិសេស​ធានា​ឱ្យបាន​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ថ្នាក់ដឹកនាំ​កំពូល​ទាំង​នៅក្នុង​ប្រទេស​និង​ថ្នាក់ដឹកនាំ​កំពូល​បណ្តា​ប្រទេស​ជា​អន្តរជាតិ​។​កិច្ចការងារ​ការពារ​សន្តិសុខ​ឱ្យ​រឹងមាំ​នេះ​ផងដែរ​ឯក​ឧ​ត្ត​ក៏បាន​រំលឹក​ត្រូវតែ​ទាមទារ​មាន​កម្លាំង​គ្រប់គ្រង​ក្នុង​ដៃ​ឱ្យបាន​គ្រប់គ្រាន់​នៅពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង​កម្លាំង​ត្រូវ​ចេញ​ប្រតិបត្តិការ​ជាបន្ទាន់​ដើម្បី​ដោះស្រាយ​សភាពការណ៍​ទាន់ពេលវេលា​។​

​លោក​ឧ​ត្ត​ម សេនីយ៍ ឯក ស ថេត ក៏បាន​ជម្រុញ​ឱ្យ​កងកម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ត្រូវគោរព​វិន័យ​កងកម្លាំង​នគរបាលជាតិ​ឱ្យបាន​ម៉ឺងម៉ាត់ ទាំង​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​សមរម្យ ការគោរព​ថ្នាក់ដឹកនាំ​និង​គោរព​អនុវត្ត​បទបញ្ជា​ថ្នាក់លើ​។​ចៀសវាង​ធ្វើ​សកម្មភាព​ទាំងឡាយណា​ខុសពី​ព​វិន័យ​កងកម្លាំង​នគរបាលជាតិ​និង​ខុស​គោលការណ៍​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម