ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំ​ងី​អេដស៍​១​ធ្នូ​នៅ​ខេត្តបាត់ដំបង​

259
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ កាលពី​ព្រឹក​ថ្ងៃទី​៩ ​ខែធ្នូ​ ឆ្នាំ​២០១៩ នៅក្នុង​បរិវេណ​សាល​បណ្តុះ​​បណ្តាល​បន្ត​ខេត្ត​បាត់ដំបង​មាន​រៀបចំ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំ​ងី​អេដស៍​១​ធ្នូ​នៅ​ខេត្តបាត់ដំបង​ក្រោម​អធិបតីភាព​លោកស្រី​សុំ ចិន្តា​អភិបាល​​រង​ខេត្ត​ជា​តំណាង​លោក​ ងួន រត​នៈ ​អភិបាល​ខេត្តបាត់ដំបង​។​

លោក ​ស៊ូ សានិ​ត ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ ត​និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ខេត្ត​មាន​ប្រសា​ន៍​ថា​នេះ​គឺជា​ឆ្នាំ​ទី២៦​ ដែល​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំ​ងឹ​អេ​ដ​ស៍​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ទិវា​ពិភពលោក​ប្រ​យុទ្ធ​នឹង​ជំ​ងី​អេដស៍​១​ធ្នូ​ឆ្នាំ​២០១៩​ក្នុង​ស្ថាន​ភាព​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​ត្រូវបាន​គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​ក៍ដោយ​តែ​វា​ស្ថិតនៅ​ក្នុងស្ថានភាព​ផុយស្រួយ​នៅឡើយ​។​មានន័យ​ថា ​ប្រសិនបើ​យើង​បន្ធូរដៃ​រលក​ទី​២​នៃ​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​នឹង​កើតមាន​សារជាថ្មី​ម្តងទៀត​ជាពុំខាន​។​ដូច្នេះ​យើង​ទាំងអស់​​គ្នា​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​ជា​បន្តទៅទៀត ​ដើម្បី​ឈានទៅរក​ការបញ្ចប់​ការរីក​រាលដាល​ទាំងស្រុង​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៥​និង​ដើម្បី​ចូលរួម​ការបញ្ចប់​ជាមួយ​ពិភពលោក​នៅ​ឆ្នាំ​២០៣០​ស្របតាម​ប្រធានបទ​នៃ​ការ​ប្រារព្ធ​ទិវា​នា​ថ្ងៃនេះ​។​

​លោកស្រី​មាស ភិ​រុណ​អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា លោក​ឈឹម សារ៉ាត់​ប្រធាន​អង្គការ​AHFរួចមក​លោក​ឱសថ​បណ្ឌិត ​វឿ​ង ប៊ុន​រ៉េត ​ប្រធាន មន្ទីរ​សុខាភិបាល​ខេត្ត​បាន​គូសបញ្ជាក់ថា ​ជា​យុទ្ធសាស្ត្រ​ទោះជា​យើង​ជួប​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ក៍ដោយ​យើង​នៅតែ​ត​មាន​សុ​ទិដ្ឋិ​និ​​យម​ថា ​កម្ពុជា​នឹង​អាច​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​ក្នុង​ការលុបបំបាត់​ការឆ្លង​រីក​រាលដាល​មេរោគ​អេដស៍​នៅ​ឆ្នាំ​២០២៥​គឺ​៥​ឆ្នាំមុន​គោលដៅ​កំ​ណ​ត់របស់​អង្ការសហប្រជាជាតិ​UNAIDSដែល​ក្នុងនោះ​យើង​នឹង​សម្រេច​ឱ្យបាន​គោល​ដៅ​ថ្មី​៩៥ ៩៥ ៩៥​នៅ​ឆ្នាំ​២០២៥​នេះ​។​

បន្ត​មក​លោកស្រី​ព្រំ វណ្ណា​សមាជិក​ក្រុម​​ប្រឹក្សា​ខេត្ត​បាន​ឡើង​អាន​សារលិខិត​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រា​នី ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដោយ​សង្កត់ធ្ងន់​លើ​របាយការណ៍​សង្ខេបរ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ឆ្នាំ​២០១៩​នេះ​បានបង្ហាញ​ឱ្យដឹងថា​កម្ពុជា​បាន​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍​ថ្មី​បាន​ពី​២,៣០០​នាក់​ក្នុង​ឆ្នាំ​២០១០មក​នៅត្រឹម​ប្រមាណ​៨៨០​នាក់​ន​ឆ្នាំ​២០១៩​។​ចំណែកឯ​ការផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​វិញ​អាច​សម្រេចបាន​៩៩​ភាគរយ​ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​កំពុង​ត្រូវការ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​និង​សេវា​ថែទាំ​ព្យាបាល​ហើយ​ជា​លទ្ធផល​បានធ្វើឱ្យ​អត្រា​មរណភាព​ដោយសារ​ជំងឺអេដស៍​បាន​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ​។​

ចុងក្រោយ​លោកស្រី​ សុំ ចិន្ តា​អ​ភ​បាល​រង​ខេត្ត​បាន​អាន​សារលិខិត​របស់​សម្តេច​អគ្គ​មហា​​សេនាបតី​តេ​ជោ​ហ៊ុនសែន​ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​សូន្យ​បី​នា​ឆ្នាំ​២០២៥​គឺ​មិនមែនជា​ការងាយស្រួល​នោះទេ​តែ​ក៍​មិនមែន​មានន័យ​​ថា​ យើង​ធ្វើ​មិនបាន​នោះដែរ​គ្រាន់តែ​ទាមទារ​នូវ​ការដឹកនាំ​ការគ្រប់គ្រង ការសម្របសម្រួលនិង​ការចូលរួម​ប្រកបដោយ​ការប្តេជ្ញាចិត្ត​យ៉ាង​មុះ​មុត​រួមគ្នា​និង​ជម្នះ​ឱ្យបាន​នូវ​រាល់​ឧបសគ្គ​នានា​ដែល​រារាំង​ដល់​ការធ្វើអន្តរាគមន៍​រប​ស់​យើង​តែប៉ុណ្ណោះ​ដូចជា​ការរើសអើង កត្តា​ធនធាន កត្តា​បច្ចេកវិទ្យា​ជាដើម​។​

ក្នុងនោះដែរ​មាន​ការចែក​អំណោយ​ដល់​អ្នក​រស់​នៅ​ជាមួយ​មេ​រោ​ញ​អេដស៍​នៅ​ភូមិ​រកា​ឃុំ​រកា​ស្រុក​សង្កែ​ចំនួន​៣០​នាក់​ដោយ​ម្នាក់ៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម ទឹក​សុទ្ធ​វី​ឃែ​រ​១​ធុង២៥​លីត្រ សារុង​១ ក្រមា​១ ភួយ​១ និង​ថវិកា​២​ម៉ឺន​រៀល​និង​បង្ហោះ​ប៉េងប៉ោង​ជា​និមិត្តរូប​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម