ទំនងជា​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ពេល​យប់​​ទៅបុក​គូទ​រថយន្ត​ធំ​ បណ្តាល​ឲ្យស្លាប់​

278
ចែករម្លែក

ដោយៈ​គ្រញូង​/បាត់ដំបង ៖ ​បុរស​ម្នាក់​អាយុ​២៤​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កាលពី​យប់​ថ្ងៃទី​៨​ខែធ្នូ​ឆ្នាំ​២០១៩​ដោយ​ជិះ​ម៉ូតូ​ពេលយប់​ទៅបុក​គូទ​រថយន្ត​ធុន​ធំ​ដែល ឈប់ ចត ស្ងៀម​នៅ លើ ចិញ្ចើមផ្លូវ​ត្រង់ចំណុច ខាងមុខ មន្ទីរពេទ្យ​យី គក់ ស្ថិតក្នុងភូមិ ដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយគ្មានទាំងដាក់សញ្ញា សម្គាល់អ្វីទាំងអស់​។​

លោក​ឆាង វណ្ណ​ឆៃ ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​សព​ជនរងគ្រោះ​មាន​
ឈ្មោះ អ៊ីវ ប៊ុនថា អាយុ២៤ឆ្នាំ រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង​។ដោយឡែក អ្នកបើកបរ រថយន្ត ដែល ចង អង្រឹង សម្រាក នៅក្រោម រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​បាន​រត់គេចខ្លួន​បាត់ស្រមោល តែម្តង​។​

សាក្សី​បាន​ប្រាប់​សមត្ថកិច្ច​ដែល​ចុះទៅ​វាស់វែង​ថា​មុនពេល​កើតហេតុ​មាន​ម៉ូតូ មួយ គ្រឿង​ម៉ាក ឌ្រី ម​ពណ៌ ខ្មៅ​ពាក់ ស្លាកលេខ បាត់​ដំបង 1Q-7451​បើកបរ​យ៉ាង​លឿន​ដោយ​បុរស​ម្នាក់​ទំនងជា​ស្រវឹង​ផង​បាន​ទៅបុក​គូទ​រថយន្ត ប្រភេទ ក្លា ដឺ ហ្វ ម ម៉ាក ហ៊ី ណូ ដឹក ស្រា បៀរ ពាក់ ស្លាក លេខ ភ្នំពេញ 4A-4738 ក្នុង ទិសដៅ ស្របគ្នា ពី ត្បូង ទៅ ជើង​។​រថយន្ត ដឹកស្រាបៀរនេះ​បានមក ឈប់ សំចត តាំង ពីថ្ងៃ មកម្ល៉េះ រង់ចាំ យក ស្រា បៀរ បញ្ចូល ទៅ ក្នុង ឃ្លាំង ដោយ គេ បាន ចត នៅលើ ទ្រូងផ្លូវ​។ លុះ នៅ ពេល កើតហេតុ គឺ ម៉ូតូ បាន បើកបរ ក្នុង ល្បឿន យ៉ាង លឿន ដោយសារតែ រថយន្ត មិនបាន ដាក់ ភ្លើង​សញ្ញា ធ្វើ​ឲ្យ ម៉ូតូ នោះ បុក ពីក្រោយ ចូល​ក្រោម រថយន្ត​អ្នកបើកបរ ម៉ូតូ បាន ស្លាប់ ភ្លាម ៗ​នៅនឹងកន្លែង​។ ដោយឡែក អ្នកបើកបរ រថយន្ត ដែល ចង អង្រឹង ដេក នៅក្រោម រថយន្ត បាន រត់គេចខ្លួន​បាត់ស្រមោល តែម្តង​។​

បច្ចុប្បន្ន រថយន្ត និង ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យ​ច​រា​រណ៍​ផ្លូវ​គោក​ខេត្ត​នាំយកទៅ រក្សាទុកនៅការិយាល័យចរាចរ ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។ ចំណែកសព ក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី​៕B/