សញ្ញា​ដែល​បញ្ជាក់ថា​អ្នក​អាច​នឹងមាន​ជំងឺ​ត្រៀម​ក្រឡាភ្លើង​

1580
ចែករម្លែក

ជំងឺ​ត្រៀម​ក្រឡាភ្លើង គឺជា​ជំងឺ គ្រោះថ្នាក់​មួយ​ក្នុងពេល​ស្ត្រី​មាន​ផ្ទៃពោះ ដែល​វា​ច្រើនតែ​កើតឡើង​ក្រោយពី ពពោះ​បាន​២០​សប្តាហ៍ ។ អ្វីដែល​កម្រ បំផុត​នោះ គឺ​វា​កើតឡើង​មុន​ពពោះ ២០​សប្តាហ៍ ។ លក្ខណៈ​សំខាន់​ដ៏​សំខាន់ បំផុត​នោះ គឺ​លើស​សម្ពាធ​ឈាម​ក្នុង ពេល​មាន​ផ្ទៃពោះ និង​មាន​វត្តមាន ប្រូតេអ៊ីន​ក្នុង​ទឹកនោម ។

​បើសិនជា​រក​មិនឃើញ​ជំងឺ​នេះ​ទេ វា​អាច​វិវឌ្ឍន៍​ទៅរក​អាកា​រៈ​កាន់តែ​ធ្ងន់ ធ្ង​រ​ជាង​នេះ គឺ​ក្រឡាភ្លើង ចំ​តួ​តែម្តង ដែល​វា​នឹង​បង្ក​គ្រោះថ្នាក់​បាន​ទាំង​ម្តាយ និង​កូន ។ ស្ថិតក្នុង​ករណី​ជំងឺ​ត្រៀម ក្រឡាភ្លើង​នេះដែរ គឺ​មិនមាន​ការព្យាបាល​អ្វី​ឱ្យ​សះស្បើយ​ឡើយ ហើយ​ស្ត្រី មាន​ផ្ទៃពោះ​គួរតែ​ដឹង​អំពី​រោគសញ្ញា របស់​វា ដើម្បី​ចៀសវាង​ផលវិបាក នានា​បាន ។​

​សញ្ញា​នៃ​ជំងឺ​ត្រៀម​ក្រឡាភ្លើង មានដូចជាៈ
១- សម្ពាធ​ឈាម​ឡើង​ខ្ពស់
២- មាន​វត្តមាន​ប្រូតេអ៊ីន​ក្នុង​ទឹកនោម​ខ្ពស់ គួរឱ្យកត់សម្គាល់
៣-​ឈឺក្បាល​ខ្លាំង ហើយ​គំហើញ​ក៏មាន​ការប្រែប្រួល​ទៀត
៤-​ហើមជើង​និង​ប្រអប់ជើង
៥-​ឡើង ទម្ងន់​ភ្លាមៗ​ដោយសារតែ​ចាល​ជាតិ​ទឹក ក្នុង​ខ្លួន​ច្រើន
៦-​ចង្អោរ និង​ក្អួត
៧-​ឈឺ ក្នុង​ពោះ និង​ស្មា
៨- ចេះតែ​នោម​ញឹក
៩- ទឹកនោម​មាន​តិច
១០-​ពិបាក​ដកដង្ហើម និង​ថប់​អារម្មណ៍ បើសិនជា​អ្នក​សង្កេត ឃើញថា មាន​រោគសញ្ញា​ខាងលើ​ចាប់ ពី​ពីរ​ឡើងទៅ​ចូរ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​។​

​ជំងឺ​ត្រៀម​ក្រឡាភ្លើង​ប៉ះពាល់​ដល់​ស្ត្រី មាន​ផ្ទៃពោះ​ប្រហែល​៨​ទៅ​១០​ភាគ រយ ហើយក៏​ជា​អាកា​រៈ ដែល​គ្រោះថ្នាក់​ដែរ ។ អ្វីដែល​កម្រ​បំផុត​នោះ​គឺថា ជំងឺ​នេះ​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ ដែល​វា​ធ្វើឱ្យ​ការប្រឈមមុខ​កើនឡើង ទ្វេដង ។ ដូច្នេះ​ទើប​ការពិនិត្យ​សុខភាព ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់ ដែល​ត្រូវធ្វើ ៕​ ​ដោយៈ www.health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម