Miss Grand International ២០១៩ មកទស្សនកិច្ចកម្ពុជា

387
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ Miss Grand International ចំណាត់ថ្នាក់លេខ១ មក ពីប្រទេសវេណេហ្សូអេឡា និងកញ្ញាឯកថៃ ចំណាត់ថ្នាក់លេខ៣ បានមកដល់ប្រទេស កម្ពុជា ហើយកាលពីព្រឹកថ្ងៃអាទិត្យ ទី៨ ធ្នូ ២០១៩ ក្នុងដំណើរទស្សនកិច្ច។ ក្នុងដំណើរ ទស្សនកិច្ចមកកម្ពុជា អបដំណើរដោយប្រតិភូមួយក្រុមនេះ ក៏មានកិច្ចស្វាគមន៍ពីសំ ណាក់ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្សផងដែរ។

លោក​ អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស ដែលទទួលបានសិទ្ធិផ្តាច់មុខ ក្នុងការរៀបចំជ្រើសរើសតំណាងកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២០ ដូច្នេះហើយ ទើបលោកនិងក្រុមការងារមានតួរនាទីទទួលកិច្ចស្វាគមន៍ក្រុម Miss Grand International។

លោកចាងហ្វាងបញ្ជាក់ថា ដោយសារតែក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិក្នុង ការជ្រើសរើសតំណាងកម្ពុជា សម្រាប់ការប្រកួតអន្តរជាតិ ក្នុងឆ្នាំ២០២០ ទើបលោក និងក្រុមការងារ មកធ្វើបដិសណ្ឋារកិច្ចវត្តមានកញ្ញាឯក Miss Grand International 2019 ដោយដំណើរមកដល់របស់កញ្ញាឯកទាំង២ ក្រៅពីទស្សនកិច្ចតាមតំបន់សំខាន់ៗ ដូចជាព្រះបរមរាជវាំង សារមន្ទីរ និង គុកទួលស្លែងជាដើម ក៏នឹងធ្វើ សកម្មភាព សប្បុរសធម៌ នៅមន្ទីរពេទ្យគន្ធបុប្ផា និង មកដើម្បីប្រកាសក្នុងសន្និសីទសារព័ត៌មាន ពីការប្រគល់សិទ្ធិឲ្យក្រុមហ៊ុនមហាហង្ស ធ្វើជាអ្នករៀបចំ Miss Grand Cambodia សម្រាប់ឆ្នាំ២០២០ផងដែរ។

លោកថា កម្មវិធីកន្លងមក មានក្រុមហ៊ុនមួយជាអ្នករៀបចំ ប៉ុន្តែអាចមកពី គណកម្មការ អន្តរជាតិ ចង់ប្ដូរអ្នកតំណាងជ្រើសរើស ទើបជម្រើសយក ក្រុមហ៊ុនរបស់ លោក ដោយយោងថា ក្រុមហ៊ុនលោកមានស្នាដៃច្រើន ទាក់ទងការផលិតភាពយន្ត និង ក្នុងកិច្ចការសប្បុរសធម៌។ លោកថាកញ្ញាឯកទាំង២ នឹងត្រលប់ទៅវិញ នៅ ថ្ងៃ១០ធ្នូ ដោយក្នុងរយ:ពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ពួកនាងនឹងពាំនាំល្អៗ ពីកម្ពុជាច្រើន ទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ៕

ទីតាំងផ្សាយពាណិជ្ជកម្ម