កម្ពុជា មានឱកាស​យក​មេដាយ តែ​នៅលើ​កីឡា ពីរ​ទៀត​ទេ គឺ​កីឡា​ជឺ​ជិត​ស៊ូ និង បាល់ទាត់​

564
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
មកដល់ពេលនេះ ក្នុងចំណោម​ប្រភេទ​កីឡា​ទាំង ៣១ ប្រភេទ ដែល​កម្ពុជា បញ្ជូនទៅ​ចូលរួម​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នោះ កម្ពុជា នៅ​សង្ឃឹម​កីឡា ពីរ​ប្រភេទ​ទៀត ដែលមាន​ឱកាស ដណ្ដើមបាន​មេដាយ គឺ​កីឡា​ជឺ​ជិត​ស៊ូ (Juitjutsu) និង​កីឡាបាល់ទាត់ តែ​ត្រូវ​ដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​៣ មេដាយ​សំរឹទ្ធ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន បាន​ឲ្យ​ដឹងថា ក្រៅពី​កីឡា​ប្រាំ​ប្រភេទ ប៉េតង់ តេ​ក្វាន់​ដូ ល្បុក្កតោ សីដក់ និង​ប្រដាល់ ដែល​បាន​មេដាយ មកទល់ពេលនេះ សរុប​បាន ៣៨ មាស​៣ គ្រឿង ប្រាក់ ៦ គ្រឿង សំរិទ្ធ ២៩ គ្រឿង​នោះ នៅមាន​កីឡា ២ ទៀត​ប៉ុណ្ណោះ ដែលមាន​ឱកាស​ឈ្នះ​មេដាយ ។ ក្រៅពីនោះ គឺ​លែង​មានឱកាស បាន​មេដាយ​ហើយ សូម្បីតែ​កា​រ៉ា​តេ ក៏​ចាញ់​អស់​ដែរ ។​

​ពេលនេះ កីឡា​ជឺ​ជិត​ស៊ូ កីឡាការិនី ខាន់ ចេ​សា បាន​ឡើងទៅ​កាន់ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ទម្ងន់​ក្រោម ៤៩ គីឡូក្រាម ហើយ​ក្រោយ​ឈ្នះ កីឡាការិនី វៀតណាម Duong Thi Thanh Minh ១០០-០ នៅ​ថ្ងៃទី​៩ ខែ ធ្នូ​នេះ​។​

​លោក វ៉ា​ត់ ចំរើន បាន​ឲ្យ​ដឹង​ទៀតថា ពេលនេះ កីឡាការិនី ជឺ​ជិត​ស៊ូ ត្រូវ​ប្រកួត​ផ្តាច់ព្រ័ត្រ ជាមួយ​ម្ចាស់ផ្ទះ ហ្វីលីពីន វេលា​ម៉ោង ១៦:៣០ ម៉ោង​នៅ​ហ្វីលីពីន ។​
​កីឡាការិនី​ខាន់ ចេ​សា ជា​អតីត​ម្ចាស់​មេដាយមាស​អាស៊ី ជា​កីឡាការិនី ដែល​បាន​សាង​ប្រវត្តិសាស្ត្រ ជូន​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) បន្ទាប់ពី រូបគេ រួមជាមួយ កីឡាករ ម៉ូតូ​ទឹក សាលី អ៊ូ មើ​ត ដណ្តើមបាន​មេដាយមាស ២ គ្រឿង និង​សំរឹទ្ធ ១ គ្រឿង ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី នៅ​ប្រទេស ឥណ្ឌូណេស៊ី កាលពី​អំឡុង ខែសីហា ឆ្នាំ​២០១៨ ។​

​សម្រាប់​បាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ​របស់​កម្ពុជា ក៏​នឹង​មានឱកាស ដណ្តើមបាន​មេដាយ សម្រាប់​ចំណាត់ថ្នាក់​លេខ ៣ ក្នុងពេល​ប្រកួត ជាមួយនឹង​ក្រុម​អាយុ ក្រោម 22 ឆ្នាំ មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​១០ ធ្នូ ទោះបីជា មី​យ៉ាន់​ម៉ា ទើបនឹង​ឈ្នះ​កម្ពុជា នៅក្នុង​វគ្គ​ជម្រុះ​ចែក​ពូ​ល ២​ទល់នឹង​១ ក៏ដោយ ៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ