លោក​ស្ទីវ ហា​វី ប្រកាស​ខុស​ទៀតហើយ​, លើក​នេះ​រវាង​បវរកញ្ញា​ហ្វីលីពីន​និង​ម៉ាឡេស៊ី ដែល​ឈ្នះ​តំណែង​ឈុត​ប្រពៃណី​ល្អ​ដាច់​គេ​

440
ចែករម្លែក

​ពិធីករ ស្ទីវ ហា​វី ប្រកាស​ច្រឡំ​ទៀត​ហើយ​នៅ​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រ​វាលកាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ទីក្រុង​អា​ត្លង់​តា​រដ្ឋ​ចរចា​សហរដ្ឋអាម៉េរិ​ក​។

​កាលពី​ថ្ងៃអាទិត្យ​ទី​៨​ធ្នូ កំហុស​នេះ​បាន​កើត​ឡើង​នៅលើ​ឆាក​ឈុត​ប្រពៃណី​តំណាង​ជាតិ នៅពេល​រូបថត​បវរកញ្ញា​ហ្វីលីពីន​បាន​បង្ហាញ​នៅ​លើ​ផ្ទាំង​អេក្រង់​ធំ​។

​ក្រោយមក លោក​ហា​វី​បាន​ប្រាប់​ទស្សនិកជន​ថា “​អ្នកឈ្នះ​គឺ​នៅទីនេះ​” ដោយ​ចង្អុល​ទៅ​បវរកញ្ញា​ឈរ​នៅក្បែរ​គាត់​។

​បវរកញ្ញា​ម៉ាឡេស៊ី​នាង ស្វេតា សេ​ខុន អាយុ ២២ ឆ្នាំ បាន​សម្រេច​ចិត្ត​ទៅ​ប្រាប់​ពិធីករ​ដោយផ្ទាល់​ថា “​មិនមែន​ហ្វីលីពីន​ទេ គឺ​ម៉ាឡេស៊ី​”​។

​ហើយ​លោក​ហា​វី​ក៏​បាន​ប្រកាស​អ្នកឈ្នះ​បាន​ត្រឹមត្រូវ​វិញ ដោយ​បន្ទោស​កំហុស​របស់​គាត់​ទៅលើ​ភាព​រញ៉េរញ៉ៃ​នៅ​លើ​អត្ថបទ​ដែល​គាត់​អាន​ចេញពី​អេក្រង់ iPad របស់គាត់​។

​កាលពី​ឆ្នាំ​២០០៥ គាត់​ក៏បង្ក​ការភ័ន្តច្រឡំ​ផងដែរ នៅ​ពេល​គាត់​ធ្វើ​ជា​ពិធីករ​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល​។ កាលណោះ គាត់​បានប្រកាស​បវរ​កញ្ញា​កូឡុំប៊ី​ជា​បវរកញ្ញា​ចក្រវាល​ ដែល​ក្រោយមក​ត្រូវ​បង្ខំចិត្ត​បញ្ជាក់​សាជាថ្មី​ថា បវរកញ្ញា​ហ្វីលីពីន​ជា​អ្នកឈ្នះ​។​

​កាលពី​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​អា​ត្លង់​តា នៅពេល​បវរកញ្ញា​កូឡុំប៊ី​ត្រូវបាន​ប្រកាស​ឈ្មោះ​ក្នុងវ​គ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​សម្រាប់​តំណែង​បវរកញ្ញា​ចក្រវាល នាង​បាន​សួរ​លេងសើច​ថា ​តើ​គាត់​ប្រាកដ​អត់​ហ្នឹង​។​

​ទោះជា​យ៉ាងណា តំណែង​ឯកនៃ​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៩​នេះ​បាន​ទៅ​លើ​កញ្ញា​ស្បែក​ខ្មៅ​មកពី​អាហ្វ្រិក​ខាងត្បូង​៕​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/sn

បវរកញ្ញា​ម៉ាឡេស៊ី នាង ស្វេតា សេ​ខុន(រូបលើ) ឆ្នាំនេះ​ដណ្តើម​ការចាប់អារម្មណ៍​​ចំពោះ​ឈុត​ប្រពៃណី​ដែល​នាង​ស្លៀកពាក់ តែ​ពិធីករ ស្ទីវ ហា​វី ប្រកាស​ច្រឡំ​បវរកញ្ញា​ហ្វីលីពីន(រូបក្រោម)

ទីតាំងផ្សាយពាណិជ្ជកម្ម