លទ្ធផលកិច្ប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន វិច្ឆិកា ឆ្នាំ ២០១៩ បង្ក្រាប ៧៣៥ ករណី ឃាត់មនុស្ស ១៤៦៥នាក់

373
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញញ ៖ នៅ ព្រឹក ថ្ងៃ ទី ០៩ ខែធ្នូ ឆ្នាំ ២០១៩ អគ្គស្នងការរងទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន បាន ដឹកនាំ អង្គប្រជុំ បូក សរុប លទ្ធផល ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៩ និង លើក ទិស ដៅ ការងារ បន្ត និងវាយតម្លៃអំពីសភាពការណ៍បទល្មើស គ្រឿងញៀន នៅ បណ្តា ប្រទេស ក្នុង តំបន់ និង នៅ កម្ពុជា ជាលទ្ធផល កិច្ច ប្រតិបត្តិការ បង្ក្រាប បទល្មើស គ្រឿងញៀន ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៩ បង្ក្រាប ៧៣៥ ករណី ឃាត់ មនុស្ស ១៤៦៥ នាក់ ស្រី ១០៥ នាក់ ។

លោកនាយ ឧត្តមសេនីយ៍ ម៉ក់ ជី តូ អគ្គស្នងការ រង ទទួល ផែន ប្រឆាំង បទល្មើស គ្រឿងញៀន បាន ដឹកនាំ អង្គប្រជុំ បូក សរុប ដែលមានការអញ្ជើញ ចូល រូ ម លោកឧត្តមសេនីយ៍ឯក ឡឹ ក វណ្ណៈ នាយក មន្ទីរ ប្រឆាំង បទល្មើស គ្រឿងញៀន , លោក នាយករង មន្ទីរ និង នាយការិយាល័យចំណុះជាច្រើន។

ក្នុងកិច្ចប្រជុំបានលើកឡើងថា ទី១-លទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ប្រចាំខែ វិច្ឆិកា ឆ្នាំ ២០១៩ បង្ក្រាប ៧៣៥ ករណី ឃាត់ មនុស្ស ១៤៦៥ នាក់ ស្រី ១០៥ នាក់ ក្នុង នោះ ៖
• ជួញដូរ 429 ករណី ឃាត់ 828 នាក់ ស្រី 73 នាក់ .
• ប្រើប្រាស់ 305 ករណី ឃាត់ 636 នាក់ ស្រី 32 នាក់ ,
• ផលិត កែ ច្នៃ 1 ករណី ឃាត់ 1 នាក់
ឃាត់ ជនបរទេស 20 នាក់ ស្រី 1 នាក់ ( ជនជាតិ វៀតណាម 13 នាក់ , ចិន 4 នាក់ ( ស្រី ១), និ ហ្សេ រី យ៉ា 1 នាក់ , ម៉ា ឡេ ស៊ី 1 នាក់ និង ឥណ្ឌូ នេ ស៊ី 1 នាក់ ) ។ វត្ថុ តាង ចាប់ យក ៖ សារធាតុ ញៀន សរុប 40kg 511.85g
• មេ តំ ហ្វេ តា មីន ICE 10kg 432.32g, WY 27kg 678g,
• Ketamine 1kg 283.30g
• MDMA 1kg 118.18g, ។ អនុវត្ដតាមដីកាកា ចំនួន 24 ដីកា ចាប់ខ្លួន មនុស្ស 21 នាក់ ។

ទី២-លទ្ធ ផលបូក សរុប បង្ក្រាប បទល្មើស របស់មន្ទីរប្រឆាំងគ្រឿងញៀន ( ចាប់ពី ថ្ងៃ ទី ០១ ខែមករា ដល់ ថ្ងៃ ទី ០៨ ខែធ្នូ ២០១៩) ។ បង្ក្រាប ចំនួន 1,688 ករណី ឃាត់ខ្លួន ជនសង្ស័យ 2,708 នាក់ ស្រី 224 នាក់
• ជួញដូរ រក្សា ទុក កែ ឆ្នៃ សម្រួល 802 ករណី ឃាត់ 1,189 នាក់ ( ស្រី 136 ន )
• ករណី ប្រើប្រាស់ 886 ករណី ឃាត់ 1,519 នាក់ ( ស្រី 88 នាក់ )។ ចាប់យកសារធាតុញៀនគ្រប់ប្រភេទ្រភេទ ទម្ងន់ 453Kg 133g ។

ទី៣-លទ្ធផលអនុវត្តន៍ច្បាប់( ចាប់ពី ថ្ងៃ ទី ០១ ខែមករា ដល់ ថ្ងៃ ទី ០៨ ខែធ្នូ ២០១៩)។ បង្ក្រាប ចំនួន 9,055 ករណី ឃាត់ខ្លួន ជនសង្ស័យ 18,965 នាក់ ស្រី 1,260 នាក់ មាន ជនបរទេស 381 នាក់ ស្រី 63 នាក់ មាន 12 សញ្ជាតិ
• ជួញដូរ រក្សា ទុក កែ ឆ្នៃ ចាត់ចែង និង ដាំ ដុះ 5,380 ករណី ឃាត់ 10,287 នាក់ ( ស្រី 841 ន )
• ករណី ប្រើប្រាស់ 3,675 ករណី ឃាត់ 8,678 នាក់ ( ស្រី 419 នាក់ )។ ចាប់យកសារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ 676Kg 770,26g និង កញ្ឆា ក្រៀម 99kg 970,99g កញ្ឆា ស្រស់ 86,416 ដើម ។ អនុវត្ដន៍តាមដីកាកា ចំនួន 295 ដីកា ចាប់ខ្លួន 290 នាក់ ( ស្រី 10 នាក់ ) ។

បញ្ហា ប្រឈម នានា ក្នុង ពេល ចុះ តស៊ូ ករណី និង កិច្ច ប្រ តិ បត្ត ការ បង្ក្រាប បទល្មើស ។ ក្នុងនោះោះ លោកនាយ ឧត្តមសេនីយ៍ ម៉ក់ ជី តូ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹ ក វណ្ណៈ បាន លើក ឡើង និង សង្កត់ធ្ងន់ ថា ក្នុង ពេល ចុះ ប្រតិការ ត្រូវ ប្រកាន់ ភ្ជាប់ វិន័យ កងកម្លាំង នគរបាល ជាតិ ក្រមសីលធម៌ អនុវត្តន៍ តាម នីតិវិធី និង ច្បាប់ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម