​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​កោតសរសើរ​និង​អបអរសាទរ​កីឡាការិនី​ជឺ​ជិត​ស៊ូ​ដ៏​ឆ្នើម​របស់​កម្ពុជា ខាន់ ចេ​សា​

633
ចែករម្លែក

​ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អប អរសាទរ​និង​កោត​ស​សើរ​កីឡាការិនី ខាន់ ចេ​សា ដណ្តើមបាន​មេដាយ​មាសក្រោយ​ឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅ SEA Games 2019 ក្នុង​ប្រភេទ​កីឡា​ជឺ​ជិត​ស៊ូ​នៅ​រសៀល​ថ្ងៃទី ៩ ខែធ្នូ ២០១៩ នេះ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ថា​៖«​សូម​កោតសរសើរ​និង​អបអរសាទរ​កីឡាការិនី​ជឺ​ជិត​ស៊ូ​ដ៏​ឆ្នើម​របស់ កម្ពុជា ខាន់ ចេ​សា បាន​បន្ថែម​មេដាយមាស​ឲ្យ​កម្ពុជា​១​គ្រឿង​ទៀតហើយ​បន្ទាប់ពី​យកឈ្នះ​កីឡាការិនី​ម្ចាស់ផ្ទះ​ហ្វីលីពីន​មុននេះ​បន្ដិច​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី ហ្គេម​(SEA Games)​លើក​ទី​៣០​នៅ​ទីក្រុង​Clark ប្រទេស​ហ្វីលីពីន ។ សូម​ជូនពរ​កីឡាករ​កីឡាការិនី​កម្ពុជា​បន្ត​ឈ្នះ​មេដាយមាស​នៅ​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់ ទៀត​» ៕