​អាកាសធាតុ​នៅ​ប្រាសាទព្រះវិហារ​ត្រជាក់​ខ្លាំង​ដល់​១២/១៣ អង្សា​សេ​

554
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ប្រភពព័ត៌មាន​បានឱ្យដឹងថា​នៅតាម​ជួរ​ភ្នំ​ដងរែក​ជាពិសេស​នៅ​តំបន់​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​ថៃ​និង​ជាទូទៅ​នៅ​ទូទាំង​តំបន់​វាលទំនាប​នៃ​ខេត្តព្រះវិហារ​អាកាសធាតុ​ចុះ​ត្រជាក់​ចាប់តាំងពី​យប់​ថ្ងៃទី​៣​ដល់ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​ដែល​ភាពចុះ​ត្រជាក់​ខ្លាំង​ខុសប្លែក​កាលពី​ឆ្នាំ​២០១៨​។​

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ប្រចាំការ នៅ​ប្រាសាទព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០១៩ ថា សីតុណ្ហភាព​ចន្លោះ ១០-១១ អង្សា​សេ នៅពេល​យប់ និង​១៧-១៨ អង្សា​សេ នៅពេល​ថ្ងៃរសៀល អូសបន្លាយ​ចាប់តាំងពី​ថ្ងៃទី​៣​ដល់ទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​អាកាសធាតុ​នៅ​ឆ្នាំ​២០១៩​ត្រជាក់​ជាង​កាលពី​ឆ្នាំ​២០១៨​លាយ​ទ្បំ​ទៅដោយ​ចុះ​អា​ព្វ​ខ្យល់​បក់​ថែមទៀត​ដែល​ពិបាក​រក​កន្លែង​កំដៅ​នឹង​អង្គុយ​អាំងភ្លើង​ប្រើ​ដោយ​អុស​។​

មន្ត្រី​ដដែល​បាន​បន្តថា​ចំណែក​កងកម្លាំង​ឈរជើង​នៅ​តំបន់​ប្រាសាទព្រះវិហារ​មិន​ប្រឈម​នឹង​ជំងឺ​អំពី​ការចុះ​ត្រជាក់​ខ្លាំង​បែបនេះ​ទេ​ព្រោះ​រាជរដ្ឋាភិបាល​បាន​ចែក​អាវ​រងា​ក្រាស់ៗ​និង​ថ្នាំសង្កូវ​ជូន​កងកម្លាំង​ជាប្រចាំ​រួច​អស់​ទៅហើយ​។​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ទូទាំង ខេត្ត​ខុសគ្នា​បន្តិច​នៅ​តំបន់​ប្រាសាទព្រះវិហារ​។​

​គឺ​នៅ​ពេលយប់​១៣=១៥​អង្សា​សេ​និង​១៦=១៨​អង្សា​សេ​នៅពេល​ថ្ងៃរសៀល​។​មន្ត្រី​ដដែល​បាន​បន្តថា​អាកាសធាតុ​ចុះ​ត្រជាក់​អូសបន្លាយ​ពេលវេលា​ដល់​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​។​ដូច្នេះ​សូម​បងប្អូន​ត្រៀម​អាវ​រងា​និង​បង្ការ​ថែទាំ​សុខភាព​ឲ្យ​បានល្អ​ជៀសវាង​នូវ​កើត​ជំងឺ​ផ្សេងៗ​ដោយសារ​អាកាសធាតុ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម