ចិន​ម្នាក់​បើករថយន្ត​បុក​រះ​រទេះ​អ្នកលក់ដូរ​ចិញ្ចើមផ្លូវ​របួស​៤​នាក់​

382
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​មនុស្ស​៤​នាក់​ក្មេងប្រុស​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយ​រថយន្ត​ព្រុស​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ស្រវឹងស្រា​។​ជននេះ​បើករថយន្ត​ងងុយដេក​រេ​ចង្កូត​ទៅបុក​រះ​រទេះ​អ្នកលក់ដូរ​តាម​ចិញ្ចើមផ្លូវ​មុខ​រោងចក្រ​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​បេតុង​ផ្សារ​ព្រៃទា ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​រថយន្ត​ខាង​រោងចក្រ​ក្បែរ​នោះ​ជួយ​ដឹក​បញ្ជូនទៅ​គ្លីនិក​ឯកជន​។​ដោយឡែក​រថយន្ត​បង្ក​រួមទាំង​អ្នកបើក​បរផង​ត្រូវបាន​សមត្ថកិច្ច​យកទៅ​ផ្នែក​ជំនាញ​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម