​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ ចេតនា​

332
ចែករម្លែក

ដោយៈ​គ្រញូង​/​ប៉ៃលិនៈ​កាលពី​រសៀល​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​កម្លាំង​នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល ខេត្ត​ប៉ៃលិន​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ ករណី ហិង្សា ដោយ ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់ នឹង កាំបិត ) ។​ប្រព្រឹត្ត​កាលពី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃ ទី​៨ ខែធ្នូ ឆ្នាំ ២០១៩ ស្ថិត នៅ ចំណុច ភូមិ ស្លា ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ។

​លោក​អធិការនគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យដឹងថា​ជន រង គ្រោះ ឈ្មោះ ហៀ ក ហេង លី ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ នគរបាល ជាតិ នៅ ភូមិ ស្លា ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន រង របួស ក្បាល ធ្ងន់ធ្ងរ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ។ ចំណែក ជន ដៃដល់​ឈ្មោះ អុល ទូច ( ហៅ ហឿ ន ) ភេទ ប្រុស អាយុ ៤៨ ឆ្នាំ មុខរបរ កម្មករ នៅ ភូមិ​ស្លា ឃុំ ស្ទឹង កាច់ ស្រុក សាលា ក្រៅ ខេត្ត ប៉ៃលិន ។ វត្ថុ តាង ដែល​ដកហូត​បានរួម មាន ៖ កាំបិត ខ្វែវ ចំនួន​១ ដើម ប្រវែង ប្រហែល ១ ម៉ែត្រ ២ តឹក​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម