ស្ត្រី​៣​ពាន់​នាក់ សិក្សា​ពី​ជំនួញ​អន​ឡាញ និង​ស្វែងយល់​ពី​ក្រុម​ពួក​អ្នកបោក​ប្រាស់​លើ​ហ្វេ​ស​ប៊ុ​ក​

342
ចែករម្លែក

​ភ្នំពេញ​៖ ស្ត្រី​ប្រមាណ​ជាង​៣​ពាន់​នាក់បាន​ជួបជុំ ដើម្បី​សិក្សា​លើ​មុខ​ជំនួញ​តាម​អន​ឡាញ និង​ស្វែងយល់​ពី​ក្រុម​ពួក​អ្នកបោក​ប្រាស់​លើ​ហ្វេ​ស​ប៊ុ​ក​រកស៊ី​លក់ទំនិញ​ក្លែង ក្លាយ និង​របៀបអូសទាញ​គ្រប់​រូបភាពក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹងដល់​តំណាង​ចែកចាយ​លើមុខ​ជំនួញកាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។

លោកស្រី វង្ស វ​ត្តី ម្ចាស់​ដេប៉ូ អ្នកលក់​អន​ឡាញ​ម្នាក់ ប្រចាំ​ខណ្ឌមានជ័យ និង​ខណ្ឌ​សែន​សុខ បានអោយដឹងថា “​ពីមុន ខ្ញុំ​រកស៊ី​មុខរបរ​ផ្សេង បាន​ក្ស័យធន ស្ទើរតែ​របូត​អស់​ផ្ទះ សូម្បីតែ​ធនាគារ ក៏​គេ​លែងអោយ​ខ្ចី ដោយសារតែ​ការចាញ់បោក​ក្រុមហ៊ុន អ្នករកស៊ី​អន​ឡាញ​មួយ​ដែល​ធ្វើឱ្យ អ្នកស្រី ស្ទើរតែ​គ្មាន​សល់​អ្វី​។ ក្រោយពេល​ជួប​រឿង​បែបនេះ អ្នកស្រី​កាន់តែ​សិក្សា​ស្វែងយល់ ឱ្យ​ច្បាស់​មុន​រកស៊ី និង​បោះទុន បន្ទាប់មក​អ្នកស្រី​ស្គាល់​ក្រុមហ៊ុន NNP ទើប​ដឹងថា កន្លងមក អ្នកស្រី​រកស៊ី​ចាញ់បោក​គេ ប៉ុន្តែ​រយៈពេល​ជា​១​ឆ្នាំ​ប៉ុណ្ណោះ ទទួលបាន​ផ្ទះមួយ​ល្វែង តំលៃ​ជិត ៧ ម៉ឺន​ដុល្លារ និង​សមិទ្ធផល​ជាច្រើន​ទៀត​”​។

​អ្នកស្រី ទ្រី ដា​ណា អគ្គនាយិកា ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន​ថ្លែង​នៅ ក្នុង​សិក្ខាសាលា​ចែករំលែក​ចំណេះដឹង ដល់​តំណាង​ចែកចាយ​លើ​មុខ​ជំនួញ​អន​ឡាញ ឱ្យដឹងថា Team នេះ​ប្លែក​ពី Team រាល់ដង គ្រាន់តែ​ចូលមក​គឺ​ពុះ កញ្ជ្រោល​តែម្តង​ដោយសារ​ពួកគាត់ ធ្វើ​បទ​បង្ហាញ​ទៅកាន់​តំណាង ច្បាស់ និង​មានការ​រៀបចំ​បាន​យ៉ាង​ល្អ ថែម​ទៀតផង​។ ម្យ៉ាង​វិញ ទៀត ពួកគាត់​ទទួលបាន​សមិទ្ធផល​ជាច្រើន នៅក្នុង​សិក្ខាសាលា​នៅថ្ងៃនេះ ហើយ​បងប្អូន​ខ្លះ សុទ្ធសឹងតែ​ជា​ស្ត្រី មេផ្ទះ ដែល​មិន​ធ្លាប់ធ្វើ​អ្វី​សោះ អ្នកខ្លះ​ធ្លាប់​បរាជ័យ មកជា​ច្រើនដង​។​
​ ​
អ្នកស្រី ទ្រី ដា​ណា បាន​បញ្ជាក់ថា “​ការលក់​តាម​ប្រព័ន្ធ​អន​ឡាញ មិនមែន​ចេះតែ​លក់​នោះទេ ពេលខ្លះ​គាត់​ឃើញ​គេ​បង្ហោះ គេ​ផុស គេ​សម្តែង ក៏​ជឿ​តាម​គេ ពួកគាត់​ក៏​ដាក់​ដើមទុន​ខុស​។ ថ្ងៃនេះ ខ្ញុំ​បានទទួល​បទពិសោធន៍ ពី​ពួកគាត់​វិញ​បាន​ច្រើន ដោយសារ​ក្រុមហ៊ុន​យើង​ប្រកាន់ គោលជំហរ មិនអោយ​កុហក បោកប្រាស់ មិនអោយ​សម្តែង អោយ​និយាយ​អ្វី​ដែលជា​ការពិត​”៕ ដោយ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម