ប្រព័ន្ធ​ទូទាត់​ប្រាក់​លំដាប់​អន្តរជាតិ Coda Payments ប្រកាស​អំពី​កំណើន​ដ៏​ខ្លាំងក្លា​នៅ​កម្ពុជា

424
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រទេស​កម្ពុជា​ជា​ប្រទេសមួយ​នៅក្នុង​ចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត ក្នុង​ពិភពលោក​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​។ បច្ចេកវិទ្យា និង​ប្រព័ន្ធ​ឌីជីថល​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​ការលូតលាស់​នេះ​ដែលជា​ការបង្ហាញ​ពី​សក្ដានុពល​ដ៏​វិសេសវិសាល​សម្រាប់​វិស័យ​អាជីវកម្ម​បែប​ឌីជីថល​ជាពិសេស​អាជីវកម្ម​ដែល​ប្រតិបត្តិការ​ក្នុង​វិស័យ​ហ្គេម​ទូរ​សព្ទ​ដៃ​។

​ចំពោះ​ប្រព័ន្ធ​ទូទាត់​ប្រាក់​លំដាប់​អន្តរជាតិ​CodaPayments​ដែលជា​កម្មវិធី​ទូទាត់​អន្តរជាតិ​សម្រាប់​ហ្គេម​អន​ឡាញ​និង​ការបញ្ចូល​ទឹកប្រាក់​សម្រាប់​កម្មវិធី​ឌីជីថល​ផ្សេងៗ​ទៀត​ក៏​បន្ត​ការរីកលូតលាស់​យ៉ាង​ខ្លាំងក្លា​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១CodaPayments​បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​ចាប់តាំងពី​ពេលនោះ​មក បាន​ពង្រីក​ខ្លួន​រហូតដល់​២២ ប្រទេស​រួមមាន​ប្រទេស​ថៃ​,​ម៉ាឡេស៊ី​,​ហ្វីលីពីន​,​មី​យ៉ាន់​ម៉ា​,​កម្ពុជា​,​ឡាវ​,​ឥណ្ឌា​,​បង់​ក្លា​ដែ​ស​,​វៀតណាម​, ស្រីលង្កា​,​កោះ​តៃវ៉ាន់​,​សិង្ហ​បុរី​,​អារ៉ាប៊ីសាអ៊ូឌីត​,​អារ៉ាប់​រួម​,​អេ​ហ្ស៊ី​ប​,​បា​រ៉ែ​ន​,​គុយ​វ៉ែត​,​ម៉ា​រ៉ុ​ក​,​ទួ​ក​គី​,​ប្រេ​ស៊ី​ល​, ម៉ិ​ក​ស៊ិ​ក​, និង​អា​ហ្ស​ង់​ទីន​។​ការធ្វើ​ប្រតិបត្តិការ​តាមរយៈ​កម្មវិធី​CodaPayments​មាន​ភាព​ឆាប់រហ័ស និង​ងាយស្រួល​។

​សម្រាប់​អ្នក​ដែលមាន​បំណង​ធ្វើការ​បញ្ចូល​ទឹកប្រាក់​សម្រាប់​ហ្គេម​ដូចជា Mobile Legends, PUBG Mobile,RulesofSurvival,​ឬ​FreeFire​អាចធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនចាំបាច់​ប្រើ​ប័ណ្ណឥណទាន​ឡើយ​។​អ្នកប្រើប្រាស់​គ្រាន់តែ​ចូលទៅ​កាន់​Codashop​តាមរយៈ​គេហទំព័រ​www.codashop.com/kh/ តែប៉ុណ្ណោះ​។ អ្នក​គ្រាន់តែ​ជ្រើសរើស​ឈ្មោះ​ហ្គេម វាយ​បញ្ចូល​ព័ត៌មាន​លម្អិត​អំពី​គណនី ជ្រើសរើស​តម្លៃ និង​ធ្វើការ​ទូទាត់​ជាមួយនឹង​មធ្យោបាយ​ទូទាត់​ដែល​លោកអ្នក​ពេញចិត្ត បន្ទាប់មក គណនី​របស់​អ្នកនឹង​បង្ហាញ​ពី​ការបញ្ចូល​ទឹកប្រាក់​ភ្លាមៗ​។

​លោក​PhilippeLimes​អគ្គនាយក​នៃ​CodaPayments​មានប្រសាសន៍ថា​“​យើង​មាន​សេចក្ដីសោមនស្ស​យ៉ាង​ក្រៃលែង​ចំពោះ​ការរីកចម្រើន​លូតលាស់​ឥតឈប់ឈរ​រ​បស់​កម្មវិធី​CodaPayments​នៅក្នុង​ប្រទេស​កម្ពុជា​។​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​រួម​នឹង​ការពេញនិយម​របស់​ប្រជាជន​កម្ពុជា​ចំពោះ​ការលេង​ហ្គេម​លើ​ទូរ​សព្ទ​ដៃ យើង​មើលឃើញថា​ប្រទេស​កម្ពុជា គឺជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​មួយ​”​។

​នៅក្នុង​ប្រទេស​កម្ពុជា​Codashop​ទទួលយក​ការទូទាត់​តាមរយៈ​សេវា​បង់​វិក្ក​យ​ប័ត្រ​របស់​ក្រុមហ៊ុន​ស្មា​ត​(Smart)​សែ​ល​កាត​(Cellcard)​និង​កម្មវិធី​ewalletWingPayApp​។​Codashop​គឺជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​បញ្ចូល​ទឹកប្រាក់​ដែលមាន​តម្លៃ​សមរម្យ​ជាងគេ​បំផុត​។​លោក​Limes​បាន​បន្តថា​“​កម្មវិធី​CodaPayments​គឺមាន​មោទនភាព​យ៉ាងខ្លាំង​ដែល​បាន​ក្លាយខ្លួនជា​ក្រុមហ៊ុន​មួយ​ដើម្បី​នាំឱ្យ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​យុគសម័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​”៕S/

​ ​ចំណងជើង​រូបថត​៖ លោក Philippe Limes អគ្គនាយក​នៃ Coda Payments

ទីតាំងផ្សាយពាណិជ្ជកម្ម