រ៉ូ​លីន ធ្វើឱ្យ​ផ្អើល​ពេញមុខ​អង្គរ​

400
ចែករម្លែក

​សៀមរាប​៖​តារា​ល្បី​ភេទ​ទី​៣ រ៉ូ​លីន សំឡេង​ពីរ បានធ្វើឱ្យ​ផ្អើល​ពេញមុខ​អង្គរ​ក្នុង​ព្រឹត្តិការណ៍ រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ឆ្នាំ​២០១៩ កាលពី​ថ្ងៃអាទិត្យ​ទី​៨ ខែធ្នូ​នេះ​។

ព្រឹត្តិការណ៍​ធំ​ប្រចាំឆ្នាំ នៅមុខ​អង្គរ​សៀមរាប រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ឆ្នាំ​២០១៩ ស្រាប់តែ​មហាជន នាំគ្នា​ភ្ញាក់ផ្អើល​និង​ចោមរោម​តារា​ល្បី​គឺ រ៉ូ​លីន មក​រត់​ទាំង​សក់​សំពោង ក្នុង​ឈុត​បុរាណ​ប្រពៃណី ពណ៌​បៃតង យ៉ាង​ឆើត​។ ជា​តារាចម្រៀង​សំឡេង ពីរ រ៉ូ​លីន​បែរជា លេច​វត្តមាន ក្នុង​កម្មវិធី​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ឆ្នាំ​២០១៩ ក្នុងចំណោម​មហាជន ជាង ១២.០០០​នាក់ នៅមុខ​អង្គរតូច សៀមរាប កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​។​

ក្នុងឱកាស​នោះ មហាជន​ជាច្រើន ដែល​កំពុងតែ​រត់​ចម្ងាយ ៥ គីឡូ​នោះ​ស្រាប់​នាំគ្នា​ភ្ញាក់ផ្អើល ងាក​ចោមរោម​សំលឹង ហើយ​អ្នកគាំទ្រ​របស់​តារា​ភេទ​ទី​បី​រូបនេះ​ជាច្រើន តាម​សុំ​ថតរូប​ជាមួយគ្នា ស្ទើរ​ចង់​ស្ទះផ្លូវ​ពេល​រត់​នោះ​ហើយ​។​

ជាមួយគ្នា​នោះ មហាជន និង​អ្នកគាំទ្រ​របស់​នាង មាន​អារម្មណ៍​រំភើប ពេល​បាន​ជួប រ៉ូ​លីន ហើយ​បាន​ថតរូប​ជាមួយគ្នា ដែល​ឃើញ​វត្តមាន ក្នុង​ព្រឹត្តិការណ៍​ធំ​ប្រចាំឆ្នាំ​នៅ​អង្គរវត្ត ប៉ុន្តែ​ក៏ លេចមុខ​វត្ត​តារា​ស្រី​ម្នាក់ទៀត ជា​តារា​សម្តែង និង​ពិធី​ការិនី​ទូរទស្សន៍​បាយ័ន កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ក៏​ចូលរួម​ផងដែរ​៕ ដោយ​៖ បូ​រិ​ន