​ប្រធាន​មន្ទីរ​កសិកម្ម​បញ្ជាក់​ពី​លទ្ធផល​សហគម​និង​ក្រុមហ៊ុន​ប្រមូល​ទិញ​

589
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានបញ្ជាក់​ពី​លទ្ធផល​សហគម​និង​ក្រុមហ៊ុន​ប្រមូល​ទិញស្រូវ​ដោយបាន​បង្ហាញ​ពី​របាយការណ៍​ដែល​បាន​អនុវត្ត​កន្លងមក​។​

លោក​ពឹង​ទ្រី​ដា​បានឱ្យដឹងថា​ក្នុង​ឆ្នាំ​២០១៩​នេះ​នៅ​ទូទាំង​ខេត្តព្រះវិហារ​មាន​សហគមន៍​កសិកម្ម​ចំនួន​៣៤​សហគម​ន៏​បាន​ចុះកិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​បរិមាណ​សរុប​២២.៤៦១​តោន​ដែលមាន​សមាជិក​ផលិត​សរុប​ចំនួន​៥.៣៤១​គ្រួសារ​លើ​ផ្ទៃដី​សរុប​១៤.៧៦៩​ហិកតា​សម្រាប់​លក់​ឱ្យ​ក្រុមហ៊ុន​ចំនួន​៣​គឺ​៖​ក្រុមហ៊ុន​អេ​ម​រ៉ុ​រ៉ា​យ​(AMRURice)​ក្រុមហ៊ុន​ស៊ិ​កនេ​ត​ឈ័​រ​អ​ហ្វ​អេ​ស៊ា​(SignaturesofAsia)​និង​ក្រុមហ៊ុន​ហ្គោល​ដិ​ន​រ៉ា​យ​(Golden Rice)​។

​គិត​មក​ត្រឹម​៨​ខែ​១២​ឆ្នាំ​២០១៩​ល​ទ្ឋ​ផល​ប្រមូល​ទិញ​របស់​ក្រុមហ៊ុន​ទាំង​៣​មាន​ដូចខាងក្រោម​៖១-​ក្រុមហ៊ុន Golden Rice ប្រមូល​ទិញ​បាន​បរិមាណ​៣.១២៩​តោន គ្រប់​តាម​ផែនការ ១០០​ភាគរយ​។​២-​ក្រុមហ៊ុន​AmruRice​ប្រមូល​ទិញ​បាន​បរិមាណ​១២.៨៤១​តោន​បាន​ប្រមាណ​ជាង​៧៥​ភាគរយ​ធៀប​ផែនការ​កិច្ចសន្យា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​សម្រុក​ដឹកជញ្ជូន​ទៅកាន់​ក្រុមហ៊ុន​។​

៣,​ក្រុមហ៊ុន​SignatureofAsia​ប្រមូល​ទិញ​បាន​បរិមាណ​១.០០០​តោន​បាន​ប្រមាណ​ជាង​៧០​ភាគរយ​ធៀប​ផែនការ​កិច្ចសន្យា​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​សម្រុក​ដឹកជញ្ជូន​ទៅកាន់​ក្រុមហ៊ុន​។​តម្លៃ​ស្រូវ​កសិករ​ទទួលបាន​ដល់ដៃ​ជាទូទៅ​មាន​៖១.​ប្រភេទ​ស្រូវ​ក្រអូប​ផ្ការំដួល​(​សើម​)​បាន​១.២៦០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.៣២០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​)​។​២.​ប្រភេទ​ស្រូវ​ក្រអូប​ផ្ការំដួល​(​ស្ងូ​ត​)​បាន​១.៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.៥៩០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​) ។​

៣.​ប្រភេទ​ស្រូវ​សរ​ពូជ​ក្នុងស្រុក​(​ស្ងូ​ត​)​មានដូចជា​នាង​អុក​នាង​អ៊ំ​នាង​កែវ​ស្រូវ​ត្នោត​….​ទទួលបាន​តម្លៃ​១.១៤០​រៀល​ក្នុង​មួយ​គីឡូក្រាម​-១.១៨០​រៀល​ក្នុង​មួយ​គីឡូក្រាម​(​យោងទៅតាម​គុណភាព​ស្រូវ​)​។​បញ្ជាក់​៖​កសិករ​ដែល​បាន​ចុះកិច្ចសន្យា​លក់​ស្រូវ​ជូន​ក្រុមហ៊ុន​ទទួលបាន​តម្លៃ​ខ្ពស់ជាង​ពី​២០០​រៀល​-២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម​បើ​ធៀប​ទៅនឹង​កសិករ​លក់​តាម​រយៈ​ឈ្នួ​ញ​កណ្តាល​៕S/