​រដ្ឋបាលខេត្ត​ព្រះវិហារ​ប្រជុំ​ពិគ្រោះ​យោបល់​វាយតម្លៃ​ហេតុផល​ប៉ះពាល់​

330
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​កាលពី​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​លទ្ធផល​នៃ​ការសិក្សា​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​ពេញលេញ​។​សម្រាប់​គម្រោង​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​ស៊ី​សា​អ៊ី​ន​ដា​ស្ត្រី​ល​ខូ​អិ​ល​ធី​ឌី​លើ​ផ្ទៃដី​៣៧៩.៤៧​ហិកតា​។​

​អាជីវកម្ម​រ៉ែ​មាស​ស្ថិតក្នុង​តំបន់ភ្នំ​អន្លុង​ភូមិ​ត្រពាំង​ទន្ទឹម​ស្រុករ​វៀង​ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួងបរិស្ថាន​តំណាង​ក្រុមហ៊ុន​វិនិយោគ​ស្នងការ​នគរបាល​ខេត្ត​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​អភិបាលក្រុង​ស្រុក​រវៀង​នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ ។​

​គោលបំណង​សំខាន់​គឺ​ដើម្បី​សិក្សា​ប្រមូល​ចងក្រង​នូវ​មតិយោបល់​សំណួរ​សំណូមពរ​និង​អនុសាសន៍​ពី​អាជ្ញាធរ​និង​ស្ថាប័ន​ជំនាញ​ជំនាញ​ពាក់ព័ន្ធ​សម្រាប់​ដាក់​ជា​ធាតុ​ចូល​នៃ​ការសិក្សា​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​និង​រិះរក​នូវ​វិធានការ​សមស្រប​សម្រាប់​បញ្ចៀស​កាត់បន្ថយ​ស្តា​ឡើងវិញ​ឫ​ផ្តល់​សំណង​នូវ​ហេតុ​ប៉ះពាល់​បរិស្ថាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម