មហាពិធី​រាប់បាត្រ​ដ៏​កម្រ​ដែលមាន​ព្រះសង្ឃ​រាប់ម៉ឺន​អង្គ​និមន្ត​បិណ្ឌ​បាត្រ​

453
ចែករម្លែក

ព្រះសង្ឃ​រហូតដល់​ទៅ​៣០.០០០​អង្គ​បាន​និមន្ត​ជួបជុំគ្នា​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​ក្រោម​អាកាសធាតុ​ដ៏​សែន​ត្រជាក់​ក្នុងប្រទេស​ភូមា កាលពី​ថ្ងៃអាទិត្យ ទី​៨ ខែធ្នូ សម្រាប់​មហាពិធី​រាប់បាត្រ​មួយ ដែល​រួមចំណែក​ចូលរួម​រៀបចំ​ដោយ​មហា​វត្ត​ធម្មកាយ (Dhammakaya Temple) ក្នុងប្រទេស​ថៃ ដែល​កំពុងមាន​រឿងអាស្រូវ​ធំ​មិនទាន់​សាបរលាប​។
​ ​
ព្រះសង្ឃ​ដែល​និមន្ត​មកពី​ប្រទេស​ភូមា និង​ប្រទេស​ថៃ ព្រមទាំង​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​និមន្ត​មក ពី​ជាង ១០ ប្រទេស​នេះ​បាន​ទ្រង់​បិណ្ឌ​បាត្រ​នៅ​វាល​ជាប់​អាកាសយានដ្ឋាន​មួយ​ស្ថិតនៅ កណ្ដាល​ក្រុង​ម៉ាន់​ដា​ឡាយ (Mandalay) ដែលជា​ទឹកដី​ពិសិដ្ឋ​។
​ ​
​យោងតាម​សេចក្ដីថ្លែងការណ៍​មួយ​បានឱ្យដឹងថា ព្រះសង្ឃ​ទាំងនេះ​បានធ្វើ​សមាធិ សូត្រមន្ត និង​ទ្រង់​បិណ្ឌ​បាត្រ​ក្នុង​មហាពិធី​រាប់បាត្រ​ដែល​រៀបចំឡើង​ក្នុង​បំណង​រឹតបន្តឹង​មិត្តភាព “​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​រវាង​ប្រទេស​ទាំងពីរ​” និង​ដើម្បី​ពង្រឹង​ការគោរព​ប្រតិបត្តិ​របស់​ព្រះសង្ឃ​នៅក្នុង តំបន់​នេះ​។​

​សូមបញ្ជាក់ថា មហាពិធី​រាប់បាត្រ​នេះ​ធ្វើ​ឡើងជា​លើក​ទី​៣ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៥ មក ហើយ​ឆ្នាំនេះ​គឺ​ធ្វើ​ធំជាងគេ​ទាំងអស់ ខណៈ​វត្ត​ធម្មកាយ​ដែល​សាងសង់​លើ​ផ្ទៃ​ដៃ​រហូតដល់​ទៅ ៤០៤ ហិកតា ព្យាយាម​លុបលាង​រឿងអាស្រូវ​កឹ​ប​កេងប្រវ័ញ្ច​បច្ច័យ (​លុយ​) រហូតដល់​ទៅ ៣៣ លាន​ដុល្លារ ដែល​ធ្វើឱ្យ​ព្រះចៅអធិការ​វត្ត​នេះ​ត្រូវ​ចាប់​ព្រះកាយ​កាលពី​ឆ្នាំ​២០១៧៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ