ពណ៌​របស់​ទឹកនោម​អាច​បញ្ជាក់​អ្វីខ្លះ​ចំពោះ​សុខភាព​មនុ​ស្ស

613
ចែករម្លែក

​ភាគច្រើន ទឹកនោម​របស់​មនុស្ស​យើង​តែង​ជា​ពណ៌​លឿន​ខ្ចី​។ ថ្វីបើ​អាហារ ឬ​ថ្នាំ​អាចធ្វើ​ឲ្យ​ផ្លាស់ ប្តូរ​ពណ៌​របស់​ទឹកនោម​ក៏ដោយ តែ​បើសិនជា​ទឹកនោម​មើលទៅ​ខុសធម្មតា​អ្នក​ក៏​គួរតែ​ទៅ​ជួប ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​ដែរ​។​យ៉ាងណាមិញ​ខាងក្រោម​នេះ​គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល ពណ៌​របស់​ទឹកនោម​បាន​៖

​ពណ៌​លឿងចាស់​ច្រើនតែ​បញ្ជាក់​អំពី​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន ពណ៌​ក្រហម​អាច​បញ្ជាក់ថា មាន​បញ្ហា​ណាមួយ​ក្នុង​ប្រព័ន្ធ​ទឹកនោម​ហើយ​ពណ៌​ខ្មៅ​ឬ​ត្នោត​អាចជា​សញ្ញា​បញ្ជាក់​អំពី ជំងឺថ្លើម​ ពណ៌​ទឹកក្រូច​ច្រើនតែ​បណ្តាលមកពី​ការ​លេបថ្នាំ ដូច​ទឹកដោះគោ​ស​អាច​បញ្ជាក់ថា ជាការ​បង្ក រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ ពណ៌​ខៀវ ឬ​បៃតង​ច្រើនតែ​ជា​ទឹក​ថ្នាំ​ដែល​ចាក់​ក្នុង​ឈាម​ដើម្បី​ធ្វើតេស្ត ឬ​ថត​រូបភាព​វេជ្ជសាស្ត្រ ពណ៌​ស្វាយ​អាច​កើតឡើង​នៅពេល​ទើបតែ​ដាក់​សុង​ទឹកនោម​រួច​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ