ញ៉ាំ​អាហារ​ទាំងនេះ អ្នកនឹង​ឆាប់​មានកូន​

443
ចែករម្លែក

ជាមួយនឹង​អត្ថប្រយោជន៍​នៃ​វិទ្យាសាស្ត្រ និង​ថ្នាំពេទ្យ​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ជាច្រើន​ជាពិសេស​អាច ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ថែម​ទៀតផង តែ​វា​ទំនងជា​អាចធ្វើ​ឲ្យ​មើលរំលង​នូវ​ការ ជ្រើសរើស​ជីវជាតិ​ដែល​ត្រឹមត្រូវ​សម្រាប់​សុខភាព និង​ការ​មាន​ផ្ទៃពោះ​តាមបែប​ធម្មជាតិ​បាន​។ ដូច្នេះហើយ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយចំនួន​ដែល​ត្រូវបាន​គេ​រកឃើញថា មាន​ទំនាក់ទំនង​នឹង​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​កាន់តែ​ខ្ពស់​កាលណា​ទទួលទាន​វា​កាន់តែច្រើន​។​

​ការ៉េម​
​តាមពិត​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាចមាន​ឥទ្ធិពល​ផ្ទុយទៅវិញ​ទេ​។ ប៉ុន្តែ​ការ សិក្សា​មួយ បាន​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​ឃើញថា​កាត់ បន្ថយ​ភាពមិន​មានកូន​ច្រើនជាង​អ្នក​ដែល​ញ៉ាំ​ម្តង​ក្នុង​មួយ​សប្តាហ៍​បាន ២៥​ភាគរយ​ឯណោះ​។ ដូច្នេះ​នៅពេល​អ្នក​កំពុងតែ​ព្យាយាម​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​ញ៉ាំ​ការ៉េម​ណា​ដែលមាន​ជាតិ ខ្លាញ់​ច្រើន​វិញ​ទើប​ល្អ​។

​សាច់​ស្តេ​ក​
នៅពេល​អ្នក​ព្យាយាម​ចង់​មាន​ផ្ទៃពោះ យក​ល្អ​គួរតែ​គិតទុក​មុន​អំពី​ការ​ញ៉ាំ​សាច់​ស្តេ​ក​ទៅ​។ អាហារ​ស​ម្ប​រូ​ជាតិ​ដែក​មានដូចជា សាច់​ស្តេ​ក ពពួកសត្វ​មាន​សម្បក និង​សាច់​គ្រឿងក្នុង ដែល​វា​សុទ្ធសឹង​តែមាន​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ភាព​មានកូន​ទំ​ង​អស់​។ ការសិក្សា​បង្ហាញថា ស្ត្រី​ដែល​ញ៉ាំ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ច្រើនជាង​៤១​មី​លី​ក្រាម​អាច​បន្ថយ​ការ​ប្រឈម​នឹង​ភាព​មិនអាច មានកូន​បាន​រហូតដល់ ៦២​ភាគរយ​។

​ផ្លែ​បឺ​រី​
ដើម្បី​អាចមាន​កូន​បាន យក​ល្អ​គួរតែ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​សរីរាង្គ​បន្ត​ពូជ និង​មេជី​វិត ញី​ផង​។ ជា​រៀងរាល់ថ្ងៃ រាងកាយ​រង​ការវាយប្រហារ​ដោយ​រ៉ាឌីកាល​សេរី ដូច្នេះ​ដើម្បី​ការពារ គួរតែ​ញ៉ាំ​អាហារ​សម្បូរ​អង់​ទី​អុកស៊ីដ​ង់ និង​បន្លែ​ពណ៌​បៃតងចាស់​ឲ្យ​បាន​ច្រើន​ហើយ​ក្នុងនោះ​ផ្លែ បឺ​រី​ក៏​រួមចំណែក​ដ៏​ធំ​មួយ​ដែរ​។

​ទឹក​
ទឹក​ប្រហែលជា​មិនមែនជា​អាហារ​ពិត​ប្រាកដថា តែ​ការ​ញ៉ាំ​ទឹក​អាច​ផ្តល់នូវ​រឿង​ប្លែក​មួយ នៅពេល​និយាយ​ដល់​ការ​មាន​ផ្ទៃពោះ​។ ទឹក​គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ការផលិត​ទឹក រំអិល​នៅ​មាត់ស្បូន​ដើម្បី​ជំរុញ​ដល់​មេជី​វិត​ឈ្មោល​ចូលទៅ​ជួប​មេជី​វិត​ញី​ដើម្បី​បង្ក​កំណើត​បាន​។

​ត្រី​សាល​ម៉ុង​
ត្រី​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ហើយ​វា​ត្រូវបាន​គេ​រកឃើញ​ទៀតថា ជួយ​បង្កើន​លំហូរ​ឈាម​ចូលទៅ​សរីរាង្គ​បន្ត​ពូជ ជំរុញ​ដល់​ការ​ជ្រុះ​អូ​វ៉ុល បង្កើន​ចំនួន​ទឹករំអិល នៅ​មាត់ស្បូន និង​ជួយ​សម្រួល​ដល់​អ័រម៉ូន ដែល​វា​សុទ្ធសឹងតែ​ជួយ​ដល់​ស្ត្រី​ឲ្យ​មានលទ្ធភាព មានកូន​ខ្លាំង​បំផុត​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ