​ហ្វូង​សត្វ Anthracoceros albirostris ដ៏​កម្រ​ឃើញ ត្រូវ​រកឃើញ​នៅ​មណ្ឌល​តឺ​ហុង នៃ​ខេត្ត​យូ​ន​ណាន​

370
ចែករម្លែក

នៅ​ថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩ អ្នកជំនាញការ​នៃ​បណ្ឌិត្យសភា​រុក្ខកម្ម​ចិន​បានឃើញ​សត្វ Anthracoceros albirostris ដ៏​ច្រើន នៅពេល​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំពី​ធនធានធម្មជាតិ​ក្នុង តំបន់​អភិរក្ស​ធម្មជាតិ ធុង​ពី​គួ​ន មណ្ឌល​ស្វយ័ត​ជនជាតិ​តៃ និង​ជី​ង​ភួ តឺ​ហុង ខេត្ត​យូ​ន​ណាន ។ អ្នកជំនាញការ​បាន​ប្រាប់​អ្នកកាសែត​ថា សត្វ Anthracoceros albirostris​រាប់សិប​ក្បាល​ហើរ លើ​មេឃ ដែល​បានធ្វើឱ្យ​យើងទាំង អស់គ្នា​ភ្ញាក់ផ្អើល​ជាខ្លាំង ។​

​អ្នកជំនាញការ​ចិន​បានធ្វើ​ការសង្កេត​ជាច្រើន​ថ្ងៃ ហើយ​បានធ្វើ​ការវិភាគ​ចំពោះ​វីដេអូ​ដែល បាន​ថត និង​បាន​សន្និដ្ឋានថា ក្នុង​តំបន់​នេះ​មាន​សត្វ Rhyticeros undulatus ប្រមាណ ៩០ ក្បាល និង​សត្វ Buceros bicornis ប្រមាណ ៣០ ក្បាល ។ នេះ​ជា​ហ្វូង​សត្វ Anthracoceros albirostris ធំជាងគេ ដែល​ត្រូវគេ​រកឃើញ​ក្នុងប្រទេស​ចិន ចំណែក​វីដេអូ​ដែល​បាន​ថត​នោះ​ជា​វីដេអូ​ដែល ថត​បាន​សត្វ Anthracoceros albirostris ច្រើនជាងគេ​ក្នុងប្រទេស​ចិន ។​

​លោក​សាស្ត្រាចារ្យ ហាន លាន​សៀន ដែល​មកពី​សាកលវិទ្យាល័យ​រុក្ខកម្ម​ភូមិភាគ​និរតី​ចិន បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​អំពី​សត្វ Anthracoceros albirostris នៅ​មណ្ឌល​ស្វយ័ត​តឺ​ហុង​ជាង ១០ ឆ្នាំ​ហើយ ។ លោក​បាន​ប្រាប់​អ្នកកាសែត​ថា សត្វ Anthracoceros albirostris ជា​សត្វ​សំខាន់ មួយ​ប្រភេទ​ក្នុង​តំបន់​ត្រូពិច ហើយក៏​ជា​និមិត្តសញ្ញា​នៃ​សុខភាព​ព្រៃឈើ​ក្នុង​តំបន់​ត្រូពិច​ដែរ ៕ ដោយ គួ​ន យូ​ស៊ូ​

រូបថតដោយ ឈឹ​ន ជីន​វៃ ៖ សត្វ Rhyticeros undulatus

ទីតាំងផ្សាយពាណិជ្ជកម្ម