ដេក​ដួលសន្លប់​បែកពពុះមាត់ អត់លុយ​ឡានពេទ្យ​ឯកជន​មិន​រវល់​ដឹក

326
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដេក​ដួលសន្លប់​បែកពពុះមាត់ រថយន្ត​គ្លីនិក​ឯកជន​ទៅដល់​ឃើញ ខោ​មិន​ខោ អាវ​មិន​អាវ បើក​បោល​គេច​ទៅ​បាត់​មិន​ព្រម​រវល់​អើពើ​ឡើយ អស់ជម្រើស​ក្តី​អាណិត អាសូរ កាលបើ​ឡានពេទ្យ​ឯកជន​មិន​រវល់​ទៅហើយ ពលរដ្ឋ​ហួសចិត្ត មានតែ​ទំនាក់ទំនង​ហៅរក​ឡាន​សង្គ្រោះ​អត់លុយ ទៅ​ជួយសង្គ្រោះ​ជីវិត​មនុស្ស កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ ដេក​សន្លប់​បែកពពុះមាត់ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ ផ្អើលឆោឡោ ឡានពេទ្យ​ឯកជន​ស្តាប់ឮ​តាម​វិទ្យុទាក់ទង បោល​ទៅ​បំណង​ដឹក​យកទៅ​សង្គ្រោះ គ្រាន់តែ​ឃើញ​ខោ​មិន​ខោ អាវ​មិន​អាវ គ្មាន​បងប្អូន ឆ្លើយថា NO ជាប់រវល់​ហើយ ។​

​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​លើកឡើងថា រាល់ថ្ងៃ​ទៅហើយ​ជនរងគ្រោះ កាល់​បើជា​ជនក្រីក្រ អនាថា ច្បាស់​ហើយ​ឡានពេទ្យ​ឯកជន គ្លីនិក មិន​ខ្ចី​រវល់​ដឹក​ជូន ប្រាប់ថា​រវល់ តែបើ​ឮថា ជនរងគ្រោះ​មាន​លុយ មាន​ខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ជិះ​ម៉ូតូ​សេរី​ទំនើប ច្បាស់​ហើយ ឡានពេទ្យ​គ្លីនិក ៣​ទៅ​៤ បើក​ប្រជែង​រត់​ដាច់​កង់​ចោល ដណ្តើម​គ្នា​ដឹក មិនដែល​ឃើញ​ស្ថាប័ន​ណា​ហៅ​ក្រុម​ឡាន​ទាំងនោះ​ទៅ​អប់រំ​ទេ​។​

​ជនរងគ្រោះ​ខាងលើ ទីបំផុត រថយន្ត​សង្គ្រោះ​ដឹក​អត់​យកលុយ​របស់​អង្គភាព​៧១១ ចេញទៅ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម