Kick Boxing កម្ពុជា និង​ប្រដាល់​គុន​ខ្មែរ ដណ្តើម​បានតែ មេដាយសំរិទ្ធ នៅ​ស៊ី​ហ្គេម​

338
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ក្រុម​កីឡាករ Kick Boxing កម្ពុជា និង​ក្រុម​កីឡាករ​ប្រដាល់​គុន​ខ្មែរ ទទួលបាន​មេដាយសំរិទ្ធ ៣ គ្រឿង ដូចគ្នា នៃ​រឹ​ត្តិ​ការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ (SEA GAMES 2019) លើក​ទី​៣០ នៅ​ទីក្រុង​ក្លារ​គ៍ (Clark) ប្រទេស​ហ្វីលីពីន នា​យប់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយពី​ចាញ់​គូប្រកួត នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​មានប្រសាសន៍ ពី​ហ្វីលីពីន​ថា កីឡាករ ខេ​ម ចាន់ ចាញ់​កីឡាករ​ម្ចាស់ផ្ទះ ហ្វីលីពីន កីឡាករ ចក់ ស៊ី​វិ​ន ចាញ់​កីឡាករ​ឡាវ និង​កីឡាករ ឡៅ ច​ន្ត្រា ក៏​ចាញ់​កីឡាករ​ថៃ ដូចគ្នា​ដែរ ដូច្នេះ​ពួកគេ​ទាំង ៣ នាក់ បាន​ត្រឹម​មេដាយសំរិទ្ធ ។​

​លោក​ប្រធាន បាន​បន្ថែមថា ចំណែក​កីឡាប្រដាល់​គុន​ខ្មែរ ៣ វិញ ក៏​ចាញ់​គូប្រកួត នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ កីឡាករ វ៉ាន់ វឿន ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម កីឡាករ ឡៅ ចិ​ត្ត្រា ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម និង​កីឡាករ​គុន​ខ្មែរ ហ៊ឹម គឹម​រៀង ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម​៕​v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ