ផលិតកម្ម មហាហង្ស​ទទួល សិទ្ធ រៀបចំ Miss Grand Cambodia រយៈពេល៤ឆ្នាំជាប់គ្នា

394
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ក្រោយមកដល់កម្ពុជា MissGrand International 2019 ដែលមកពីប្រទេស វេណេហ្សូអេឡា និង កញ្ញា CoCo Miss Grand Thailand ព្រមជាមួយអ្នកចាត់ការទូទៅ បានចូលរួមធ្វើសន្និសីទកាសែត ដោយ ប្រគល់ ការងារជាអ្នកជ្រើសរើស MissGrand Cambodia កុងត្រា៤ឆ្នាំ ចាប់ពីឆ្នាំ ២០២០ គឺប្រគល់ទៅលើលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស កម្មវិធីនេះ ប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃច័ន្ទ ទី៩ ធ្នូ នៅភូមិគ្រិះលោក អ៊ិន សុភិន ក្រោមវត្តមាន តារាប្រុសស្រីជាច្រើនដួងចូលរួមយ៉ាងច្រើនកុះករ។

តំណាងអ្នករៀបចំការប្រឡងអន្តរជាតិ Miss Grand International បានលើក ឡើងថា ខាងលោកចង់ចែករំលែក បទពិសោធន៍ថ្មី ស្តីពីការប្រឡង MissGrand Cambodia អោយខាងផលិតកម្ម មហាហង្សរៀបចំវិញម្តង។ លោកយល់ថា មហា ហង្ស ធ្លាប់មានប្រព័ន្ធការងារច្បាស់លាស់ ជោគជ័យលើអាជីវកម្ម ជួយលើការងារ សង្គម លើកស្ទួយសិល្បៈ និងការងារ ផ្នែកកីឡា។ ទាំងអស់នេះជាហេតុផល ដែល សម្រេចជ្រើសរើស អោយផលិតកម្មមហាហង្សរៀបចំក្នុងប្រទេស កម្ពុជាដោយរំពឹងថា លោកនិងក្រុមការងារនេះ ធ្វើការបានល្អ។

ចំណែកលោក អ៊ិន សុភិន បានថ្លែងថា ក្រៅពីទទួលសិទ្ធិ រៀបចំ ព្រឹត្តិការណ៍ ប្រឡង Miss Grand Cambodiaឆ្នាំ២០២០ មានរយៈពេល៤ឆ្នាំ ។ ក្នុងនោះ ក៏យើង ចង់ បង្ហាញនូវផលិតផលដ៏ល្អ មានគុណភាពផលិតផល Nang Ngamដែលមានន័យ ថា មកុដសម្រស់។ ដូចនេះចង់អោយប្រជាជនកម្ពុជា ប្រើទៅមានសម្រស់ស្អាតដូច បវរកញ្ញា។ លោកពិតជាមានមោទនភាពដែលបានខាង CEO អន្តរជាតិផ្តល់សិទ្ធិផ្លូវ ការ អុញ្ញាតិអោយរៀបចំការប្រឡងជ្រើសរើសស្រីស្អាតក្នុងស្រុក។លោកនឹង ព្យាយាម ជ្រើសរើសនារីកម្ពុជា ដ៏មានសមត្ថភាពដើម្បីធ្វើដំណើរទៅប្រកួតលើឆាកអន្តរជាតិ។

ក្រោយពេលមកដល់កម្ពុជាមិនទាន់បានប៉ុន្មានម៉ោងផង Miss Grand International 2019 បានចូលរួមសកម្មភាពមនុស្សធម៌ និងបរិច្ចាកទឹកប្រាក់បួនលាន រៀលជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ