​​រថយន្ត​ទំនើប​មួយគ្រឿង​បើក​ក្រឡាប់​ហើយ​ផ្ទុះ​ឆេះ​ខ្ទេច​នៅ​ផ្លូវជាតិ​លេខ​៤

300
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ហៃ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ក្រឡាប់​ខ្លួនឯង​រួច​ផ្ទុះ​ឆេះ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៨/១៥៩​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​វេលា​ម៉ោងជាង​១​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០១៩​។

​រថយន្ត​ម៉ាក​ហៃ​ឡែ​ន​ឌ័​រ​ស្លាក​លេខ​ភ្នំពេញ​2X9402​បើកបរ​ដោយ​ជនជាតិ​ចិន​មាន​គ្នា​៥​នាក់​មាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​។​ពេលមកដល់​ចំណុច​ខាងលើ​រថយន្ត​ដែលមាន​ល្បឿន​លឿន​ក៏បាន​រេ​ចង្កូត​ក្រឡាប់​បោក​មក​ខាងឆ្វេង​ដៃ​រួច​ក៏​ផ្ទុះ​ឆេះ​តែម្តង​។​ជា​សំណាង​ហេតុការណ៍​នេះ​ក្នុងចំណោម​អ្នកជិះ​ក្នុង​រថយន្ត​ចំនួន​៥​នាក់​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដែល​រងរបួស​ធ្ងន់​ក្រៅពីនោះ​រងរបួស​តិចតួច​ដោយ​ចេញរួច​ពី​រថយន្ត​មុនពេល​ផ្ទុះ​ឆេះ​។

​ជនរងគ្រោះ​នៅ​ពុំទាន់​ស្គាល់ឈ្មោះ​នៅឡើយ ក្រោយ​កើតហេតុ អ្នករងរបួស​បា​នប​ញ្ជូ​ន​ទៅ​មន្ទីរពេទ្យ ហើយ​ករណីនេះ​នគរបាល​បានធ្វើការ​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម