​ជនសង្ស័យ​ដែល​រំលោភ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​សម្រេច​៥​ដង​បាន​ចូលខ្លួន​មក​ទទួលកំហុស​

265
ចែករម្លែក

ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖​ស្នងការ​ខេត្តព្រៃវែង​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ពាក់ព័ន្ធ​ជនសង្ស័យ ករណី​រំលោភ​សេពសន្ថវៈ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​រហូត​បានសម្រេច​ចំនួន​៥​ដង​គឺ​ជន​នោះបាន​ចូលខ្លួន​ទទួលកំហុស​នៅ​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​ក្រោយ​ការសាកសួរ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង ដើម្បី​បន្ត​នីតិវិធី​។​លោក​ម៉ុម​សា​រ៉ុ​ម​អធិការនគរបាល​ស្រុក​បាភ្នំ​បានឱ្យដឹងថា​៖​ជនសង្ស័យ​ឈ្មោះ ប៊ិន ប៊​ន ភេទ​ប្រុស​អាយុ​៦១​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​ពេជ្រ​ខាងត្បូង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​
​រីឯ​ជនរងគ្រោះ​ជា​ក្មេងស្រី​អាយុ​១១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ជាមួយ​ជនសង្ស័យ​។​

​សូម​រំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​ឈ្មោះ​នួន​មៀង​អាយុ​៤១​ឆ្នាំ​ត្រូវជា​ម្ដាយ​ក្មេងស្រី​រងគ្រោះ​និង​ឪពុក​ឈ្មោះ​យី​តា​មន​អាយុ​៣៥​ឆ្នាំ​ត្រូវជា​ឪពុក​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍រ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​ក្រោយ​ទទួល​ពាក្យបណ្តឹង ក៏មាន​ការ ហៅ​ជនសង្ស័យ ឈ្មោះ ប៊ិន​ប៊​ន​មក​សួរនាំ​រយៈពេល​ត្រឹម​៤​ម៉ោង​ក៏​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ​ក្រោម​ហេតុផល​ថា​ជននេះ​មិន​សារភាព​និង​ខ្វះ​បន្ទុក​។​

​ករណីនេះ​ធ្វើឱ្យ​គ្រួសារ​ជនរងគ្រោះ​ចោទប្រកាន់ថា​ការដោះលែង​យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ​គឺ​ពិតជា​មានការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ស្នើឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់​។​ប៉ុន្តែ​លោក​អធិការនគរបាល​ស្រុក​បាភ្នំ បាន​ចេញមុខ​បដិសេធ ការចោទប្រកាន់ ។​
​ទោះជា​យ៉ាងណាក្ដី​ក្រោយ​មានប្រតិកម្ម​ពី​គ្រួសារ​រងគ្រោះ​និង​បណ្ដាញ​សង្គម​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​៩​ខែធ្នូ​ឆ្នាំ​២០១៩​ជនសង្ស័យ​ឈ្មោះ​ប៊ិន​ប៊​ន​បាន​ចូលខ្លួន​មក​សារភាព​នៅ​ចុះ​ពោះ​មុខ​សមត្ថកិច្ច​ស្រុក​បាភ្នំ ដើម្បី​ទទួលកំហុស​។​

​យោងតាម​ការរៀបរាប់​របស់​ក្មេងស្រី​រងគ្រោះ​អាយុ​១១​ឆ្នាំ​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​លោក​ប៊ិន​ប៊​ន​ជា​ជនសង្ស័យ​បាន​ហៅ​ខ្លួន​ឱ្យទៅជួយ​ទូល​ស្រូវពូជ​លោកយាយ​នៅឯ​ស្រែ​ក្រោយ​ផ្ទះ​។​ស្រាប់តែ​ទៅដល់​អត់​ឃើញ​លោកយាយ​ក៏បាន​សួរថា​ឯណា​យាយ​?​ភ្លាមនោះ​ស្រាប់តែ​លោក​ប៊ិន​ប៊​ន​ស្ទុះ​ទៅ​ចាប់​ខ្ទប់មាត់​នាង​ហើយ​យកទៅ​រំលោភ​តែម្តង​។​ថែមទាំង​គំរាមកំហែង​មិន​ឲ្យ​ប្រាប់​ម៉ែឪ​នោះទេ បើ​ហ៊ាន​ប្រាប់​នឹង​អារ​.​ក​សម្លាប់ចោល ហើយក៏​មានការ​រំលោភ​ជា​បន្តបន្ទាប់​រហូត​បា​ន​៥​ដង​។​

​លុះដល់​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១៩​ស្រាប់តែ​រឿងនេះ​បែកការណ៍​ដល់​ឪពុកម្ដាយ​រងគ្រោះ​ទើប​ឪពុកម្ដាយ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាលរ​ក្សជ័យ​តែម្ដង​៕S/​

ជនសង្ស័យបានសារភាពកំហុស
ក្មេងស្រីរងគ្រោះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ