សម្តេចតេជោហ៊ុនសែន៖នៅក្នុង របបប្រល័យពូជសាសន៍ប៉ុលពលប្រជាពលរដ្ឋកម្ពុជាមិនមានសូម្បីសិទ្ធិរស់រានមានជីវិត

343
ចែករម្លែក

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅថ្ងៃទី១០ធ្នូឆ្នាំ២០១៩នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចេញនូវសារអបអរសាទរ ខួបលើកទី៧១នៃទិវាសិទ្ធិមនុស្សអន្តរជាតិ«១០ធ្នូ»។ជាមួយសារអបអរសម្តេចតេជោនាយ ករដ្ឋមន្រ្តីក៏បានរំលឹកឡើងវិញអំពីសិទ្ធិមនុស្សនៅក្នុងរបស់ប្រល័យពូជសាសន៍ប៉ុលពលគឺប្រជាពលរដ្ឋកម្ពុជាមិនមានសិទ្ធិអ្វីទាំងអស់សូម្បីសិទ្ធិរស់រានមានជីវិត ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបង្ហោះសារអបអរសាទរខួបលើកទី៧១នៃទិវាសិទ្ធិមនុ ស្សអន្តរជាតិ «១០ធ្នូ»នៅក្នុងផេកហ្វេសបុកផ្លូវការរបស់សម្តេចនាថ្ងៃទី ១០ ធ្នួនេះថា ៖ «នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៩នេះគឺជាខួបលើកទី៧១នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៩។បើនិយាយពីរឿង សិទ្ធិមនុស្សនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត(១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់សូម្បីសិទ្ធិរស់រានមានជីវិតសិទ្ធិ ទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌និង សិទ្ឋិប្រកបការងារជាដើម..។ល។»។

សម្តេចតេជោនាយករដ្ខមន្រ្តីបន្តទៀតថា៖«របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួកម្លាំងឈឺ ស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាលព្រមទាំងបានបណ្ដាលអោយប្រជាពលរដ្ជជាង ៣ លាននាក់បានស្លាប់ក្នុងរយៈពេលតែ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ»។

សម្តេចតេជោបន្តថា៖«សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះគឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។ បច្ចុប្បន្នសិទ្ធិសេរីភាពគឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនានិងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរីហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿន លឿនទៅមុខ »។

សូមជូនពរបងប្អូន​ជនរួមជាតិជួបតែសំណាងល្អ​ និងរីករាយថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ»៕

ទីតាំងផ្សាយពាណិជ្ជកម្ម