រឿងស្នេហាវ័យក្មេង ស្មគ្រ័ចិត្តរួមភេទជាមួយគ្នា ពេលនេះខាងប្រុស ក្លាយ ជាអ្នកទោសស្នេហា

389
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ យុវជនដែលបានទំនាក់ ទំនងស្នេហា ជាមួយនារីវ័យក្មេងតាមហ្វេសប៊ុក រហូតស្មគ្រ័រួមភេទជាមួយគ្នាជាច្រើនដង ពេលនេះក្លាយខ្លួនជាអ្នកទោសស្នេហា។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោកយិន ស្រាង បានថ្លែងតាមទូរសព្ទ័នាព្រឹកថ្ងៃទី១០ខែធ្នូនេះថា យុវជនដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ករណីរួមភេទជាមួយនារីវ័យក្មេង ត្រូវតុលាការសម្រេចបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនបណ្តោះអាសន្នហើយ។លោកបន្តថា យុវជនខាងលើត្រូវបានចោទប្រកាន់បទ រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ។

សូមបញ្ជាក់ថា យុវជនខាងលើត្រូវសមត្ថកិច្ចស្រុកពួក ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០១៩ តាមបណ្តឹងអាណាព្យាបាលខាងស្រី។ ជនសង្ស័យមាន ឈ្មោះពឿយ ពៅ ហៅក្រញាស់ អយុ១៩ឆ្នាំ មានទីលំនៅភូមិគោកថ្មី ឃុំដូនកែវ ស្រុកពួក មុខរបរជាសន្តិសុខឯកជន(ក្រេឌិត)។ចំណែកក្មេងស្រីរងគ្រោះឈ្មោះអន សាវឿន អាយុ១៥ឆ្នាំ មានទីលំនៅភូមិគំរូ ឃុំល្វា ស្រុកពួក មានមុខរបររៀបបន្ទប់សណ្ឋាគារ នៅក្រុងសៀមរាប។

របាយការសមត្ថកិច្ចបង្ហាញថា ពួកគេទាំងពីរនាក់(ជនសង្ស័យ.ជនរងគ្រោះ)បានស្គាល់និងទំនាក់ទំនងស្រឡាញ់គ្នា តាមសង្គមហ្វេសប៊ុកបានរយះពេលមួយខែ គិតត្រឹមថ្ងៃចាប់ខ្លួន។

របាយការណ៍បង្ហាញទៀតថា ពួកគេតែងឆាតហ្វេសប៊ុករកគ្នាជាបន្តបន្ទាប់ ហើយបានណាត់ជួបគ្នាតាមឆាតជាលើកដំបូង នៅថ្ងៃទី៥ខែធ្នូ នៅបារាយ៍ខាងលិខ និងបានស្មគ្រ័ចិត្តរួមភេទជាមួយគ្នានៅទីនោះ (ក្នុងព្រៃ)។ លុះល្ថាចថ្ងៃទី៦ខែធ្នូ ពួកគេណាត់តាមឆាតហ្វេសប៊ុក ជួបគ្នាទៀត រហូតដល់យប់បានដេករួមភេទជាមួយគ្នានៅផ្ទះឈ្មោះចម ក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក (រួមភេទបានបីដង)។ លុះព្រឹកថ្ងៃទី៧ខែធ្នូ ពួកគេដេករួមភេទនៅលើផ្ទះឈ្មោះចម ភូមិបឹងខ្នារ ដដែល (រួមភេទបានពីរដង)។លុះល្ងាចម៉ោង៥ និង០០នាទី ថ្ងៃដដែល រួមភេទចុងក្រោយនៅ ផ្ទះឈ្មោះចម ខាងលើម្តងទៀត។ ខាងស្រីខ្វះ៥ថ្ងៃអាយុ១៥ឆ្នាំ ពិនិត្យតាមសំបុត្រកំណើត។

របាយការណ៍បង្ហាញទៀតថា នៅល្ងាចថ្ងៃទី៨ខែធ្នូ ទើបគ្រួសារខាងស្រីបានរកកូនឃើញ និងនាំខ្លួនទាំងពីរមកដាក់បណ្ដឹងនៅកន្លែងអធិការដ្ឋាននគរបាលស្រុកពួក ។

នៅក្នុងបណ្តឹង ម្ដាយខាងស្រីសុំទាមទារសំណងនិងអនុវត្តតាមផ្លូវច្បាប់ ។

យ៉ាងណា នៅក្នុងករណីនេះ គេមិនអាចទំនាក់ទំនង សុំការបំភ្លឺ ពីអាណាព្យាបាល របស់គូភាគីបានទេ។ ប៉ុន្តែ វាសនាយុវជនខាងលើ ប្រហែលជាមិនអាចរួចផុតពីអ្នទោសស្នេហាបានឡើយ បើទោះបីជាអ្នកទាំងពីរស្មគ្រ័ចិត្តរួមភេទជាមួយគ្នា ដោយក្តីស្រឡាញ់ក៍ដោយ ត្បិតខាងស្រីខ្វះ៥ថ្ងៃទៀតទើបអាយុ១៥ឆ្នាំ៕B/